ក្រៅពី​លម្អ ឡាន​បុរាណ​ក៏​និយម​សម្រាប់​ការជួល​ជិះ​ទៅ​តំបន់​ប្រាសាទ និង​ថតរូប​
ជាតិ
រថយន្ត
ក្រៅពី​លម្អ ឡាន​បុរាណ​ក៏​និយម​សម្រាប់​ការជួល​ជិះ​ទៅ​តំបន់​ប្រាសាទ និង​ថតរូប​
04, May 2020 , 8:39 pm        
រូបភាព
​សណ្ឋាគារ Hillocks នៅ​ខេត្តសៀមរាប មាន​រថយន្ដ Mecerdes-Ben បុរាណ​២​គ្រឿង​។ លើក​នេះ នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ បាន​សម្ភាស​អ្នកស្រី ឈា ផល្លី ដែលជា​អ្នកគ្រប់គ្រង​សណ្ឋាគារ អំពី​សេវា​កម្មជួល Mecerdes W108 ពណ៌​ស ពី​ឆ្នាំ​១៩៦៩​។ តាម​អ្នកស្រី ឈា ផល្លី រថយន្ដ Mecerdes បុរាណ​នេះ មានការ​និយម​ខ្លាំង​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សម្រាប់​ជិះ​ទៅ​តំបន់​ប្រាសាទ និង​ភ្នំ​ក្រោម ក៏ដូចជា​ការថតរូប​ផងដែរ​។ ក្រៅពីនេះ វា​ក៏បាន​ដឹក​ភ្ញៀវ​ទៅ​-​មក​ព្រលានយន្តហោះ​ជា​ញឹកញាប់​ផងដែរ​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ឈា ផល្លី ដូចតទៅ​៖
 
 
 
 
MERCEDES-BENZ ប្រភេទ W108 ត្រូវបាន​ផលិត​នៅ​រោងចក្រ​មួយ ស្តិ​ត​នៅ​ទីក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់​ខាងលិច ពី​ឆ្នាំ​១៩៦៥ រហូតដល់​ឆ្នាំ​១៩៧២ (​ឆ្នាំ​១៩៧៣ សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង​) ចំនួន​អស់ ៣៦៤,៦៩៩ គ្រឿង​៕
 







© រក្សាសិទ្ធិដោយ thmeythmey.com