អត្ថបទពាណិជ្ជកម្ម
Delishop.Asia សម្រប​ខ្លួន​ផ្ដល់ជូន​ការដឹកជញ្ជូន​គ្រឿងទេស ដល់​អតិថិជន​ដោយ​សុវត្ថិភាព​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩
04, May 2020 , 5:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃ​ចន្ទ ទី​៤ ខែឧសភា ឆ្នាំ​២០២០៖ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ថ្មី ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ផ្សារ​លក់​គ្រឿងទេស តាម​អ៊ីនធឺណិត​របស់​ប្រទេស​កម្ពុជា Delishop.Asia បានប្រកាស​បើក​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន ដោយ​គ្មាន​ការប៉ះពាល់ ដោយផ្ទាល់​ជាមួយ​អតិថិជន និង​ជម្រើស​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ដោយមាន​ដៃគូ​សរុប​ជាង ៤០​កន្លែង និង​ទំនិញ​ជាង ៩០០០ មុខ Delishop.Asia ប្តេជ្ញាចិត្ត និង​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការបន្ត​ដឹកជញ្ជូន​នូវ​គ្រឿងទេស​ផ្សេងៗ ដែលជា​ភាព​ភាពចាំបាច់ របស់​អតិថិជន​ដែល​កំពុង​ត្រូវការ ។​
 
​លោក Jonathan Meuret ដែលជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Delishop.Asia បាន​មានប្រសាសន៍ថា​៖«​ការរីក​រាលដាល យ៉ាង​ឆាប់រហ័ស និង​ភ្លាមៗ​នៃ​ជំងឺ​កូ​វីដ​១៩ បាន​បង្ខំ​ឱ្យ​មនុស្ស​គ្រប់គ្នា កាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​សង្គម និង​ប្រតិបត្តិការ​ជាច្រើន ដែល​យើង​ធ្លាប់ធ្វើ​កន្លងមក​»​។ «​ការចេញ​ក្រៅ​ដើម្បី​ទៅ​ទិញ​ទំនិញ និង​របស់របរ​ចាំបាច់​នៅ​ហាង ធម្មតា ឥឡូវនេះ ទាមទារ​ការពិចារណា និង​ការប្រុងប្រយ័ត្ន​ខ្ពស់​។ បញ្ហា​ប្រឈម​នេះ បាន​ជំរុញ​ឱ្យ Delishop.Asia នៅតែ​បន្ត​ប្រតិបត្តិការ​របស់​យើង​ជានិច្ច​។ មិន​ថា​មានរឿង​អ្វី​កើតឡើង​នោះទេ ក្រុមហ៊ុន​របស់​យើងខ្ញុំ នឹង​បន្ត​ប្រកាន់ខ្ជាប់ នូវ​កាតព្វកិច្ច​សីលធម៌ ក្នុងការ ធានាថា មនុស្ស​គ្រប់គ្នា​នឹង​អាច​ស្វែង​រកបាន​នូវ​គ្រឿងទេស ដែល​ពួកគេ​កំពុង​ត្រូវការ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ជា​រៀងរាល់ថ្ងៃ ក្រុមការងារ​របស់​យើងខ្ញុំ បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ថ្មីៗ ដែល​ពួកយើង​អាចធ្វើ​ទៅរួច ដើម្បី​បន្ត​ការដឹកជញ្ជូន និង​ការធ្វើ​ប្រតិបត្តិ​ការចំណាយ​ផ្សេងៗ ដែល​ប្រកបដោយ​សុវត្ថិភាព​»​។​
 
 
 
​សម្រាប់​ការដឹកជញ្ជូន​ទំនិញ អតិថិជន​ត្រូវ​បញ្ជា​ទិញ​គ្រឿងទេស ដែលមាន​តម្លៃ​យ៉ាងហោចណាស់ ១០ ដុល្លារ នៅលើ​គេហទំព័រ​របស់ Delishop.Asia៖ https://delishop.asia/ ។ ថ្លៃ​ដឹកជញ្ជូន​គឺ ១​ដុល្លារ​អាមេរិក​។ រាល់​ការចំណាយ​ទិញ​លើសពី ៥០ ដុល្លារ​ឡើងទៅ នោះ​មិន​ត្រូវបាន​គិតថ្លៃ​ដឹកជញ្ជូន​ឡើយ​។​
 
​សេវាកម្ម​ដឹកជញ្ជូន​ប្រកបដោយ​អនាម័យ និង​មាន​សុវត្ថិភាព របស់ Delishop.Asia​ចាប់ផ្តើម​ពី​ដំណាក់កាល​វេច​ខ្ចប់​ទៅ​។ បុគ្គលិក​យើង បានទទួល​ការបណ្តុះបណ្តាល ក្នុងការ​អនុវត្ត​អនាម័យ​ដ៏​ល្អ​បំផុត ទៅតាម​អ្វីដែល​អង្គការ​សុខភាព​ពិភពលោក និង​មន្ត្រី​សុខាភិបាល បាន​ណែនាំ​។ ពួកគេ សុទ្ធតែ​អនុវត្ត​ការរក្សា​គម្លាត​សង្គម ប្រើប្រាស់​ទឹក​លាងដៃ មុនពេល​ដឹកជញ្ជូន និង​ត្រួតពិនិត្យ សីតុណ្ហភាព​រាងកាយរ​បស់​ពួកគេ​យ៉ាង​ទៀងទាត់​។ រាល់​ប្រអប់​កេស​ប្រើ​ក្នុងការ​ដឹកជញ្ជូន និង​ឃ្លាំង​ស្តុក​ទំនិញ របស់ Delishop.Asia ត្រូវបាន​លាង​សម្អាត និង​សម្លាប់​មេរោគ​ជាប្រចាំ​។ លើសពីនេះទៅទៀត រាល់​បុគ្គលិក និង​ដៃគូ​ដឹកជញ្ជូន​ទាំងអស់​ដែល​បានបង្ហាញ​រោគសញ្ញា​ណាមួយ នៃ​ជំងឺ​កូ​វីដ​-១៩ នឹង​តម្រូវឱ្យ​ធ្វើការ​ផ្តាច់ខ្លួន​នៅផ្ទះ ហើយ​ស្វែងរក​ជំនួយ​ពី​ផ្នែក​សុខាភិបាល​ជាបន្ទាន់​។​

  
 
​នៅពេល​ទំនិញ​ត្រូវបាន​វេច​ខ្ចប់​ប្រកបដោយ​អនាម័យ​រួចរាល់​ហើយ ដៃគូ​ដឹកជញ្ជូន​របស់​យើង នឹង​ដឹកយក​ទៅកាន់​អាសយដ្ឋាន​ដែល​បានកំណត់ ដោយ​អតិថិជន​។ បន្ទាប់មក នៅពេលដែល​ដៃគូ​ដឹកជញ្ជូន បាន​ទៅដល់​គោលដៅ​នោះ ពួកគេ​នឹង​ជូនដំណឹង​ដល់​អតិថិជន ហើយ​គេ​នឹងដាក់​ទំនិញ​ក្នុង​កញ្ចប់​បិទ​ជិត នៅ​ទីតាំង​ដែល​បានកំណត់ ដោយ​អតិថិជន​។ ដៃគូ​ដឹកជញ្ជូន​របស់​យើង នឹង​ឈរ​នៅ​ចម្ងាយ​ពីរ​ទៅ​បី​ម៉ែត្រ ហើយ​រង់ចាំ​អតិថិជន ទទួលយក​កញ្ចប់​ទំនិញ​រួចរាល់ មុន​ចាកចេញ​។ អតិថិជន មាន​ជម្រើស​ក្នុងការ​ទូទាត់​ប្រាក់ នៅលើ​គេហទំព័រ​បាន បន្ទាប់ពី​ពួកគេ​បាន​បញ្ជា​ទិញ​រួច​។ ពួកគេ​ក៏​អាច​បង់​ជា​សាច់ប្រាក់ ឬ​ស្កេ​ន QR កូដ ជាមួយ​វី​ង ឬ ABA នៅពេល​ទំនិញ ត្រូវបាន​បញ្ជូន​ទៅដល់​ពួកគេ​ផងដែរ​។​
 
​ដើម្បី​លើកទឹកចិត្ត​អតិថិជន ឱ្យ​ជ្រើសរើស​ការ​ទូរ​ទាត់​ប្រាក់ តាម​អ៊ីនធឺណិត Delishop.Asia កំពុងផ្តល់​ជូន​កម្មវិធី​លើកទឹកចិត្ត​ជាច្រើន តាមរយៈ​ការបញ្ចុះ​តម្លៃ និង​ការផ្ដល់ប្រាក់​ត្រឡប់មកវិញ​។ ប្រសិនបើ​អតិថិជន បញ្ជា​ទិញ​មុន ឬ​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ដោយ​ប្រើប្រាស់​វី​ង ដើម្បី​ទូទាត់​ប្រាក់ ពួកគេ​នឹង​ទទួលបាន​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​។ ជាមួយគ្នានេះ​ផងដែរ អតិថិជន​របស់​ធនា​គារ ABA ទាំងអស់ អាច​ប្រើ MasterCard របស់​ពួកគេ​ដើម្បី​ទូទាត់​ប្រាក់ រួច​ពួកគេ​នឹង​ទទួលបាន​សាច់ប្រាក់ ចំនួន ១០ ដុល្លារ ត្រឡប់មកវិញ ក្នុង​ការទិញ​ដែល​ចំណាយ​អស់ ១០០ ដុល្លារ ជាមួយ Delishop.Asia​។​
 
​លោក Jonathan Meuret បាន​ប្រាប់​ឱ្យដឹងថា​៖«​ក្នុងនាម​ជា​អ្នក​ផ្ដល់ជូន​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​គ្រឿងទេស​លំដាប់​ខ្ពស់ ឈានមុខ​គេ Delishop.Asia ដឹង​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​ក្នុងការ​ធ្វើជា​គម្រូ​ជំនួញ ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ ចំពោះ​សង្គម និង​ការចាត់​វិធានការណ៍ ដើម្បី​ធានា​សុវត្ថិភាព​ជូន​មនុស្ស​គ្រប់រូប​។  តាមរយៈ​ការដឹកជញ្ជូន ដែល​គ្មាន​ការប៉ះពាល់​ផ្ទាល់​ជាមួយ​អតិថិជន និង​ការទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត យើង​កំពុងតែ​អាច​ការពារ ការឆ្លង​មេរោគ តាមរយៈ​ការកាត់បន្ថយ​ការប៉ះពាល់​ដោយផ្ទាល់ រវាង​អតិថិជន និង​ដៃគូ​ដឹកជញ្ជូន​ជាច្រើន​។ តាមរយៈ​វិធីសាស្ត្រ​នេះ យើងខ្ញុំ​សង្ឃឹមថា នឹង​អាច​ផ្តល់​ទំនិញ​ជូន អតិថិជន​ដែល​ប្រកបដោយ​ភាព​ស្ងប់​ចិត្តបាន​។ Delishop.Asia គឺមាន​តួនាទី ក្នុងការ​បំបាត់​ភាពស្មុគស្មាញ​របស់លោក​អ្នក ក្នុង​ការទិញ​គ្រឿងទេស​។ ជំងឺ​រាតត្បាត​នេះ គឺ​បានផ្ដល់​ភាព​តានតឹង​ដល់​យើងទាំងអស់គ្នា គ្រប់គ្រាន់​ហើយ​ណាស់​មកហើយ​»​។​

​អំពី Delishop.Asia
 
Delishop.Asia គឺជា​ផ្សារ​ទំនិញ​តាម​អ៊ីនធឺណិត​ដំបូង និង​នាំមុខគេ​នៅ​កម្ពុជា ដែល​ផ្ដល់នូវ​សេវា​ដឹកជញ្ជូន ផ្នែក​គ្រឿងទេស អាហារ និង​ភេសជ្ជៈ គ្រឿងសំអាង និង​ទំនិញប្រើប្រាស់​ផ្សេងៗ​ទៀត ដ៏​រហ័ស​បំផុត​។ Delishop.Asia គឺជា​គេហទំព័រ​ធំ​បំផុត ក្នុង​វិស័យ​លក់​គ្រឿងទេស តាម​អុន​ធឺ​ណិ​ត​នៅ​កម្ពុជា ដែល​គេហទំព័រ​នេះ មាន​ទំនិញ​ជាង ៩០០០ មុខ ពី​អ្នកផ្គត់ផ្គង់​សរុប​ជាង ៤០​កន្លែង​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ https://delishop.asia




 
 

© រក្សាសិទ្ធិដោយ thmeythmey.com