ជាតិ
សកម្ម​ភាពចុះ​សិក្សា​ពី​ឥទ្ធិពល​នៃ​ទំនប់​វារិ​អគ្គិសនី​សេ​សាន​ក្រោម​២ លើ​គុណភាព​ទឹក​
04, May 2020 , 8:59 pm        
រូបភាព
​ប្លង់​សំណង់​ទំនប់​វារិ​អគ្គិសនី​សេសា​ន​ក្រោម​២ ។ រូបភាព​៖ ឈុត ឈា​ណា
​ប្លង់​សំណង់​ទំនប់​វារិ​អគ្គិសនី​សេសា​ន​ក្រោម​២ ។ រូបភាព​៖ ឈុត ឈា​ណា
ដោយ:
​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅនេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​រដ្ឋបាល​ជលផល ដោយមាន​ការចូលរួម​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​កម្ពុជា និង​អ្នកវិទ្យាសាស្ត្រ​មកពី​សហរដ្ឋអាមេរិក បានធ្វើ សិក្សា​មួយ ផ្តោតទៅលើ​គុណភាព​ទឹក​នៅក្នុង​ទន្លេ​ស​៣ គឺ​«​ទន្លេសេសាន សេកុង និង​ស្រែ​ពក​» រួមទាំង​ផលប៉ះពាល់​ពី​ទំនប់​វារិ​គ្គិ​ស​នី សេ​សាន​ក្រោម​២ ផងដែរ​។ ការសិក្សា​នេះ បាន​ដឹកនាំ​ដោយ​លោក ស៊ូ​ឌី​ប ចាន់​ត្រា មកពី​សាកលវិទ្យាល័យ​ណេ​វ៉ា​ដា រី​ណូ សហរដ្ឋអាមេរិក​។​

 
​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​នេះ យើង​បាន​វាស់​សីតុណ្ហភាព អុកស៊ីសែន កាបូនឌីអុកស៊ីត និង​សារធាតុចិញ្ចឹម​ក្នុង​ទឹក នៅក្នុង​អាង​ស្តុក​ទឹក​សេ​សាន ក៏ដូចជា​នៅតាម​ដង​ទន្លេ​ផ្នែក​ខាងក្រោម នៃ​ទំនប់​វារិ​អគ្គិសនី​សេ​សាន​ក្រោម​២ ផងដែរ​។ ការណ៍​នេះ នឹង​ជួយ​ឲ្យ​យើង​យល់​ពី​របៀប​ទិដ្ឋភាព​ទាំងអស់​របស់​ទឹក ដែល​បាន​ជះឥទ្ធិពល​ដល់​បណ្តាញ​សុខភាព និង​ចំណីអាហារ​ក្នុង​ទន្លេ និង​អាង​ស្តុក​ទឹក ព្រមទាំង​ទីជម្រក​ដែល​ផ្តល់​សម្រាប់​ត្រី និង​សត្វ​ដទៃទៀត​ផងដែរ​។ សូម​ទស្សនា​វីដេអូ នៃ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ដូចតទៅ​៖
 









© រក្សាសិទ្ធិដោយ thmeythmey.com