ជាតិ
ឆ្នាំ​២០១៩ កម្ពុជា​នាំចូល​ថ្នាំ និង​ជី​កសិកម្ម ជាង​១.២​លាន​តោន
04, May 2020 , 9:59 pm        
រូបភាព
រូបភាព៖ ពីទំព័រហ្វេសប៊ុក ជីកសិកម្មសញ្ញាសត្វគ្រៀល។
រូបភាព៖ ពីទំព័រហ្វេសប៊ុក ជីកសិកម្មសញ្ញាសត្វគ្រៀល។
​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​បាន​ចូល​នាំ​ថ្នាំ និង​ជី​កសិកម្ម​សរុប​ជាង​១,២​លាន​តោន ក្នុងនោះ មាន​ថ្នាំ​កសិកម្ម​ប្រមាណ ៨១,០៩៧​តោន និង​ជី​កសិកម្ម​ប្រមាណ​១ ១៤៩ ៦១៥​តោន​។ ក្នុង​មួយខែ ជា​មធ្យម​កម្ពុជា​នាំចូល​ថ្នាំ​កសិកម្ម​ជាង​៦​ពាន់​តោន និង​ជី​កសិកម្ម ជិត​៩,៦​ម៉ឺន​តោន ដើម្បី​មក​បម្រើ​ក្នុង​វិស័យ​ដាំ​ដុះ​ក្នុងប្រទេស​។ នេះ​បើតាម​យោង​របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រចាំឆ្នាំ​២០១៩-២០២០​។

 
​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុង​ឆ្នាំ​២០១៩ ក្រសួង​បានផ្តល់​វិញ្ញ​បន​ប​ត្រ​បញ្ជាក់​បញ្ជិកា​ថ្នាំ និង​ជី​កសិកម្ម​សរុប ២៣៥​ក្រុមហ៊ុន ដែលមាន​ថ្នាំ និង​ជី​កសិកម្ម​ជាង​២,៦​ពាន់​មុខ​។ ក្រសួង​ក៏បានផ្តល់​លិខិតអនុញ្ញាត​សុំ​នាំចូល​ថ្នាំ និង​ជី​កសិកម្ម ទៅឱ្យ​ក្រុមហ៊ុន​ចំនួន​២២៦​ដែរ ក្នុងនោះ ក្រុមហ៊ុន​នាំចូល​ថ្នាំ​កសិកម្ម​ចំនួន​៦១, ក្រុមហ៊ុន​នាំចូល​ជី​កសិកម្ម​ចំនួន​១០៧ និង​ក្រុមហ៊ុន​នាំចូល​ទាំង​ថ្នាំ និង​ជី​កសិកម្ម​ចំនួន​៥៨​។ 
 
​តាម​របាយការណ៍​ដដែល កម្ពុជា​បាន​នាំចូល​ថ្នាំ និង​ជី​កសិកម្ម កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចូល​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ប្រមាណ​១​លាន​តោន​។ ឆ្នាំ​២០១៨ កើន​ដល់​ជាង​១,១​លាន​តោន និង​នាំចូល​ជាង​១,២​លាន​តោន នៅ​ឆ្នាំ​២០១៩៕

Tag:
 ថ្នាំ​-​ជី​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com