COVID-19
ជាតិ
សុខភាព
COVID-19៖ កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី ប៉ុន្តែ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​
05, May 2020 , 9:27 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នៅតែ​មិន​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) ខណៈដែល​អ្នកជំងឺ​នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​៥​ឧសភា កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៤​ថ្ងៃ​ជាប់​គ្នា​មកហើយ​។​

 
​ទោះជា​រយៈពេល​នេះ ដែល​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​កូ​វីដ​-១៩ ប៉ុន្តែ​ស្ថានភាព​ជំងឺឆ្លង​រាតត្បាត​នេះ គឺ​ស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ នេះ​បើតាម​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការអនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។ 
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ មាន​១២០​នាក់ ឬ​ស្មើនឹង​៩៩.៣៦​ភាគរយ ជាសះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩​នាក់​, បារាំង​៤០​នាក់​, ម៉ាឡេស៊ី​១៣​នាក់​,  អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,  អាមេរិកាំង​២​នាក់​, វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់​, កាណាដា​២​នាក់ និង​បែ​ល​ហ្សិ​ក​១​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com