អត្ថបទពាណិជ្ជកម្ម
ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​ទី​១ ស្ថិតនៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី ព្រែក​ព្នៅ បាន​លេច​រូបរាង​ឡើង​!
05, May 2020 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​កម្ពុជា បាននិងកំពុង​ដាក់​ដំណើរការ​នៅ ភ្នាក់ងារ​របស់ខ្លួន​លើកដំបូង​នៅ  ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី  ព្រែក​ព្នៅ ដើម្បី​ផ្តល់នូវ​សេវាកម្ម ផ្ញើរ​ប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ បង់​វិក្កយបត្រ និង​ការ​ទូរ​ទាត់​នានា​ឱ្យ​កាន់តែ​ប្រសើរ​។ នៅ​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ ក្រុមហ៊ុន បានដាក់​ឱ្យ​ដំណើរការ​សាកល្បង​ភ្នាក់ងារ​របស់ខ្លួន នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី ព្រែក​ព្នៅ ជា​លើកដំបូង ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ហួស​ស្ពាន​ព្រែក​ព្នៅ​ប្រហែលជា ៤​គីឡូ​ម៉ែត​។ ដោយ​ចាប់​បើក​បម្រើ​ជូន​អតិថិជន​ពី ម៉ោង ៨:00 ព្រឹក ដល់ ម៉ោង ៥:00 ល្ងាច​។
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ផ្ញើរ​ប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ ដ៍​ពេញនិយម​មួយ​នៅ​ប្រទេស​កម្ពុជា  ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាននិងកំពុង​ដាក់​បន្ថែម​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ជួយ​សម្រួល​ដល់​ម​ធ្យោ​យ​បាយ ដូចជា​៖
-​ ​ផ្ញើរ​ប្រាក់​
-​ ​ដាក់​ប្រាក់​
-​ ​ដក​ប្រាក់​
-​ ​បញ្ចូល​លុយ​ទូរស័ព្ទ​
-​ ​ទិញ​សំបុត្រ​កុន​
-​ ​បង់​វិក្កយបត្រ​ផ្សេងៗ (​ដូចជា បង់ថ្លៃ​ទឹក​, បង់ក​ម្ចី​, បង់ថ្លៃ​សាលារៀន​, បង់ថ្លៃ​ធានារ៉ាប់រង​...​ជាដើម​)
-​ ​និង​មាន​សេវាកម្ម​ថ្មីៗ​ជាច្រើន​ទៀត​នៅពេល​ឆាប់ៗ​ខាង​មុននេះ​។ 


 
​សេវា​សម្រាប់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល រហ័ស និង​មានតម្លៃ​សេវា​ត្រឹមតែ ១,៥០០ រៀល​តែប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី ក៍មាន​ផែនការ​និង​ពង្រីក​ភ្នាក់ងារ​របស់ខ្លួន នៅតាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី នៅ​ទូរ​ទាំង​ប្រទេស​ផងដែរ ដើម្បី​បង្ហាញ​ពី​ភាព​រីកចម្រើន និង​លូតលាស់ ដែល​ក្រុមហ៊ុន​ទទួលបាន​ពី​ការគាំទ្រ​របស់​អតិថិជន​កន្លងមក​។ 
 
​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម ផ្ញើរ​ប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ នៅតាម​ភ្នាក់ងារ​តែប៉ុណ្ណោះ  តែ​ក៍បាន​ព្យាយាម​រក​មធ្យោបាយ​ឱ្យ​កាន់តែ​ទំនើប​តាមរយៈ​បច្ចេកវិទ្យា​ចុងក្រោយ ដោយបាន​បង្កើត​នូវ កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច (TrueMoney App) ក្នុង​ទូរស័ព្ទដៃ ដើម្បី​ជួយ​សម្រួល​ដល់​ការ ផ្ញើរ​ប្រាក់ បញ្ចូល​លុយ​ទូរស័ព្ទ បង់​វិក្កយបត្រ​នានា  ឱ្យ​កាន់​តែមាន​ភាព​រហ័ស​ជាង​មុន ។ 
 
​ដូចនេះ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ផ្ញើរ​ប្រាក់ ដាក់​ប្រាក់ ដក​ប្រាក់ ឬ​បង់​វិក្កយបត្រ​នានា អាចមក​កាន់​ភ្នាក់ងារ​ផ្ទាល់ ឬ​ទៅកាន់​ស្ថានីយ៍​ប្រេងឥន្ធនៈ ភី​ធី​ធី  ព្រែក​ព្នៅ​។​
​ហើយ​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​តែមួយ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ហើយ​យើង​និង​មាននូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​ទៀត​ដើម្បី​ផ្តល់ជូន​បងប្អូន ដូច្នេះ​សូម​រក្សា​ការតាមដាន​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ទ្រូ​ម៉ាន់​នី ទាំងអស់គ្នា​!

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com