អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន​វាយតម្លៃ​អន្តរជាតិ TRIS Rating ផ្តល់​ចំណាត់ថ្នាក់​កម្រិត “BBB+” ដល់ ហត្ថា​កសិករ លីមីត​ធី​ត ពីរ​ឆ្នាំ​ជាប់​គ្នា
05, May 2020 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០៖ បន្ទាប់ពី​បានធ្វើការ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ដល់​ប្រតិបត្តិការ និង​ការគ្រប់គ្រង ហានិភ័យ​របស់ ហត្ថា​កសិករ លីមីត​ធី​ត​រួចមក TRIS Rating ដែលជា​ស្ថាប័ន​អន្តរជាតិ​មក ពី​ប្រទេស​ថៃ បានផ្តល់​ចំណាត់ថ្នាក់​កម្រិត “BBB+”​។ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បានទទួល​ចំណាត់ថ្នាក់​កម្រិត “BBB+” រយៈពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ស្ថាប័ន TRIS Rating​។ នេះ​គឺជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់​បន្ថែម​មួយទៀត​ដែល​បង្ហាញ​ឲ្យ​កាន់តែច្បាស់​ថា ហត្ថា​កសិករ លីមីត​ធី​ត គឺជា​ស្ថាប័នហិរញ្ញវត្ថុ​កំពុង​តែមាន​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ស្ថិរភាព រឹងមាំ រីកចម្រើន​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​ផងដែរ​។​
 
​ការទទួលបាន​នូវ​ចំណាត់ថ្នាក់​កម្រិត “BBB+” នេះ  គឺ​ដោយយោង​លើ​ការវាយតម្លៃ​លម្អិត​លើ​សូចនាករ​សំខាន់ៗ​រួមមាន​៖​ប្រសិទ្ធភាព​នៃ​បណ្ដាញ​ប្រតិបត្តិការ​ទូទាំងប្រទេស កិច្ច​គាំពារ​អតិថិជន  ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ​ដ៏​ល្អ ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ និង​លំហូរ​សាច់ប្រាក់​ដ៏​រឹងមាំ​។ ហត្ថា​កសិករ លីមីត​ធី​ត ទទួលបាន​ចំណាត់ថ្នាក់​ដ៏​ល្អប្រសើរ​នេះ ក៏​ដោយសារ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អតិថិជន និង​សារ​ធារ​ណ​ជន ជាពិសេស​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ភាគ​ទុ​និក​ដ៏​ធំ ដែលមាន​បទពិសោធន៍​ជាង​៧០​ឆ្នាំ​គឺ​ធនាគារ​ក្រុង​ស្រ៊ី រួមទាំង​ផ្នែក​យុទ្ធសាស្ត្រ​ប្រតិបត្តិការ ការគ្រប់គ្រង​ហានិភ័យ និង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​។ 
 
​លោក ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា “​ចំណាត់ថ្នាក់ “BBB+” នេះ គឺជា​សក្ខីភាព​បង្ហាញ​ពី​ភាពរឹងមាំ និង​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​លាស់​ប្រាប់​អតិថិជន សារ​ធា​រណ​ជន និង​ដៃគូ​វិនិយោគ​ទាំងអស់​របស់​យើង​ថា ហត្ថា​កសិករ លីមីត​ធី​ត នៅតែ​បន្តដំណើរ​ទៅតាម​ទិសដៅ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ ដែលមាន​និរន្ត​ភាព​ជាមួយនឹង​ប្រសិទ្ធភាព​ការងារ​ខ្ពស់បំផុត​។ ចំពោះ​ចំណាត់ថ្នាក់​នេះ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​នឹង​ជួយ​ឲ្យ ហត្ថា​កសិករ លីមីត​ធី​ត អាច​កៀងគរ​ប្រភព​មូលធន​ជាច្រើន​ទៀត ដើម្បី​រួមចំណែក​ជំរុញ​កំណើន​អាជីវកម្ម​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ និង​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អឥតខ្ចោះ​ជូន​ដល់​អតិថិជន​របស់​យើង​”​។​


 
​អំពី ហត្ថា​កសិករ លីមីត​ធី​ត​
​ហត្ថា​កសិករ លីមីត​ធី​ត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំ​លំដាប់​ទី​២ នៅ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដោយមាន​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​ជាង ២៦​ឆ្នាំ​កន្លងមកហើយ​។ ហត្ថា​កសិករ លីមីត​ធី​ត បាន​នឹង​កំពុងផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប​ទៅ​ឲ្យ​អតិថិជន​គោលដៅ​រួមមាន​សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស សេវា​អេ​ធី​អឹម និង​សេវា​ធនាគារ​ចល័ត តាមរយៈ​សាខា​ប្រតិបត្តិការ​ជាង ១៧៧​សាខា នៅ​ទូទាំងប្រទេស​។ នៅត្រឹម​ខែ​ធូ ឆ្នាំ​២០១៩ មាន​អតិថិជន​កំពុង​ប្រើប្រាស់​សេវាកម្ម​ជាង ៣៥០,០០០​នាក់ នៅ​ទូ​ទាំ​ប្រទេស​។ 
 
​នៅក្នុង​ឆ្នាំ​២០១៦ ហត្ថា​កសិករ លីមីត​ធី​ត បាន​ក្លាយជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារពាណិជ្ជ​ធំ​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ហើយក៏​ជា​សមាជិក​នៃ​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ MUFG ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​នៃ​ប្រទេស​ជប៉ុន និង​លើ​សកលលោក​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com