​នៅពេល​កាមេរ៉ា​ទូរ​សព្ទ​ផ្សេង​ខ្លាច​ពេលយប់ V19 ចែងចាំង​ជានិច្ច​នាពេល​រាត្រី​
អត្ថបទពាណិជ្ជកម្ម
​នៅពេល​កាមេរ៉ា​ទូរ​សព្ទ​ផ្សេង​ខ្លាច​ពេលយប់ V19 ចែងចាំង​ជានិច្ច​នាពេល​រាត្រី​
03, May 2020 , 1:25 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ម្សិលមិញ ក្រុមហ៊ុន vivo បាន​សម្ពោធ​ផលិតផល​ថ្មី​របស់ខ្លួន​គឺ V19 ដែលជា​ម៉ូ​ឌែ​ល​ថ្មី​ចុងក្រោយ​ក្នុង​ត្រកូល V តាម​រយៈពេល​ការប្រគំ​តន្ត្រី V19 Super Night Concert ដែលមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ដែលជា​អ្នកតំណាង​ក្រុមហ៊ុន vivo ផ្ទាល់​តែម្តង គឺ​លោក ព្រាប សុវត្ថិ និង​កញ្ញា សុខ ពិសី ព្រមទាំង​តារា KOL ចំនួន ០៤ រូប​ទៀត​គឺ លោក​យ៉ា​រ៉ូ កញ្ញា ដា​ដាវ លោក​រៀន​ថត និង​លោក​ឈិន ឈឿន កីឡាករ​ជម្រើសជាតិ​កម្ពុជា ។
 
​ដោយសារ​អំឡុង​ពេលនេះ​ជា​អំឡុង​ពេលដែល​មានការ​រីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ថ្មី ក្រុមហ៊ុន vivo និង ទូរទស្សន៍​ហង្ស​មាស បានសម្រេច​ចិត្ត ពុំ​ទទួល​ឲ្យ​មាន​ទស្សនិកជន​ចូលរួម​ទស្សនា ការផ្សាយ​បន្ត​ផ្ទាល់​ឡើយ នៅក្នុង​ស្ទូ​ឌី​យោ Hang Meas HDTV នៅ​ផ្សារ​ទំនើប AEON 2 ។ 
 
​ជំនួស​មកវិញ ក្រុមហ៊ុន vivo និង​ក្រុមហ៊ុន​ហង្ស​មាស បាន​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស និង Page ផ្លូវការ​របស់ខ្លួន​ជំនួស​វិញ​។ 
 
​នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុនទូរស័ព្ទ​ធំជាងគេ នៅ​ប្រទេស​កម្ពុជា​បានបង្ហាញ​នូវ​ឆន្ទៈ​ការពារ​អតិថិជន​របស់ខ្លួន ក្នុងអំឡុងពេល​ដែលមាន​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​កន្លងមក ក្រុមហ៊ុន vivo ធ្លាប់តែ​ធ្វើការ​ប្រគំ​តន្ត្រី​យ៉ាង​ធំ​គគ្រឹក​គ​គ្រែង នៅពេល​មានការ​សម្ពោធ​ផលិតផល​ថ្មី​របស់ខ្លួន​ម្តងៗ ។ 


 
​ចំពោះ​អ្នក​ដែល​បាន​ទស្សនា​ផ្ទាល់​នៅលើ​ផេ​ក​ផ្លូវការ​របស់ vivo និង​ហង្ស​មាស ក្រុមហ៊ុន vivo ក៏​ប្រកាស​រួចជាស្រេច​ថា នឹងមាន​រង្វាន់​ជា​ទូរស័ព្ទ V19 ជូន​ផងដែរ ចំពោះ​អ្នក​ដែល​បាន​ចុច Like Share និង Comment ក្នុងពេល​ផ្សាយ​ផ្ទាល់​។ 
 
​យើង​បាន​ឃើញថា មាន​អ្នកចូលរួម​មើល​ការផ្សាយ​ផ្ទាល់​ជាច្រើន និង​បាន​ចូលរួម Like និង Share ហើយ​ក្រុមហ៊ុន vivo ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​ប្រកាស​អ្នកឈ្នះ​រង្វាន់ V19 តែម្ដង​។​
 
​ប្រសិនបើ​លោកអ្នក​បាន​តាមដាន​ការផ្សាយ​ផ្ទាល់​នៅលើ​ផេ​ក​ផ្លូវការ​របស់ vivo និង ទូរទស្សន៍​ហង្ស​មាស HDTV ប្រហែលជា​ជ្រាប​ហើយ​ថា​ចាប់​ពីថ្ងៃ​សម្ពោធ​នេះ រហូតដល់​ថ្ងៃទី ០៧ ខែឧសភា​ខាងមុខ លោកអ្នក​អាចធ្វើ​ការ Pre-order ឬ​យើង​ហៅថា​ការ​កម្មង់​ទុកជាមុន នូវ​ទូរ​សព្ទ V19 ថ្មី​នេះ​បាន​ហើយ​នៅតាម​បណ្ដា​ហាង​នានា​ទូទាំងប្រទេស ជាពិសេស លោក​អ្នកនឹង​ទទួលបាន​កាដូ​បន្ថែម​យ៉ាង​ពិសេសៗ រួមមាន Bluetooth Speaker, Bluetooth AirPod និង Powerbank ។ 
 
​សូមបញ្ជាក់​ផងដែរ​ថា រង្វាន់​ទាំងបី នេះ​លោកអ្នក​អាច​ទទួលបាន លុ​ត្រាតែ​លោកអ្នក​បាន Pre-order ក្នុង​រយៈពេល ០៥ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃទី ០៧ ខែឧសភា​។​
 
​ចំពោះ​អតិថិជន​ដែល​ពុំបាន Pre-order ក្នុងអំឡុងពេល ០៥ ថ្ងៃនេះ​ទេ នឹង​ពុំ​ទទួលបាន​រង្វាន់​ខាងលើ​ឡើយ​។​
 
​ប្រសិនបើ​មាន​សំណូមពរ​ពី​ម្ចាស់​ហាង ឫ​អតិថិជន ក្រុមហ៊ុន  vivo អាច​នឹង​ពិចារណា​ពន្យារពេល Pre-order បាន ដែល​យើង​នឹង​សូម​ជំរាបជូន​នៅពេល​ក្រោយ​។​
 
​ខាង​ក្រុមហ៊ុន vivo បាន​ឲ្យ​ដឹងថា កាមេរ៉ា​មុខ​របស់ V19 ជា​កាមេរ៉ា​ដែល​ពិសេស​បំផុត សម្រាប់​ការថត​នាពេល​រាត្រីកាល និង​កន្លែង​មាន​ពន្លឺ​តិច​។ កាមេរ៉ា​ខាងមុខនេះ​មាន​ទំហំ​ដល់​ទៅ 32 MP និង​អាច​ថត Super Wide Angle បាន​ដល់​ទៅ ១០៥ ដឺ​ក្រេ​។ ហើយ​ជា​លើកដំបូង​ក្នុងចំណោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ថត​វីដេអូ​ខាងមុខ​របស់ V19 អាច​ថត​វីដេអូ​បាន​យ៉ាង​មាន​លំនឹង​មិនគួរ​ឲ្យ​ជឿ​។ កាមេរ៉ា​ក្រោយ ៤ គ្រាប់​ទំហំ ៤៨ MP នឹង​បើក​ជើងមេឃ​ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​ថតរូប​។ ក្រៅពី​សមត្ថភាព និង​បច្ចេកវិទ្យា​ពិសេស​ទាំងនេះ ក្រុមហ៊ុន​បានបញ្ជាក់​ឲ្យ​ដឹងថា តម្រូវការ​មួយទៀត​របស់​ប្រជាជន​កម្ពុជា​គឺ ថ្ម​ធំ និង​អាច​សាក​ថ្ម​បាន​លឿន​។ 
 
v19 ភ្ជាប់​មក​នូវ​ជាមួយ​ថ្ម​ដែលមាន​ទំហំ​ធំ និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន គឺ FlashCharge 2.0 ៣៣ វ៉ា​ត់​។ លក្ខណៈពិសេសៗ​ជា​លម្អិត មាន​ដូចខាងក្រោម​តទៅ​៖


 
1.​ ​Super Night Selfie លែង​ខ្លាច​ពេល​រាត្រី​ទៀតហើយ​! ៖ ថត​យក​រូបភាព​ស្រស់​ស្អាត​នៃ​រាត្រីកាល ដោយ​លែងមាន​កង្វល់ ព្រោះ​យើង​ប្រើប្រាស់ AI Night Selfie ដ៏​ពិសេស និង សមីការ Face Beauty ថ្មី​។ ចាប់តាំងពី​ជើងមេឃ​នៃ​ទីក្រុង​នាពេល​រាត្រី រហូតដល់​តារា​នាពេល​រាត្រី​នៅ​ជនបទ សែ​ល​ហ្វី​ថត​ជាមួយ V19 នឹង​ផ្តល់ជូន​លោកអ្នក​នូវ​បទពិសោធ​ន៏​ដែលមាន​ម្ដង​ក្នុង​មួយជីវិត​។​
 
2.​ ​32MP កាមេរ៉ា​មុខ​ភ្លោះ ថត​សែ​ល​ហ្វី​បានល្អ​ឥតខ្ចោះ ៖ ផ្ដល់ជូន​នូវ កាមេរ៉ា​ចំបង 32MP និង កាមេរ៉ា super wide-angle ដល់​ទៅ 8MP ។ សែ​ល​ហ្វី ជាមួយនឹង Super Wide-Angle មាន​មុំ​ថត​ដល់​ទៅ ១០៥ ដី​ក្រេ ផ្ដល់ជូន​លោកអ្នក​នូវ​សែ​ល​ហ្វី​ដែល​ធំ​ជាង​ទូរស័ព្ទ​ណា​ទាំងអស់​។  យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​ដែល​នឹង​ពង្រីក​មុំ​ថត​របស់​លោកអ្នក​ពេល​កំពុង​ថត​សែ​ល​ហ្វី បាន​ដល់​ទៅ ២៥.៦ ដី​ក្រេប​ន្ថែ​ម ដែល​មានតែ​កាមេរ៉ា​អាជីព​មួយចំនួន​ប៉ុណ្ណោះ​អាចធ្វើ​បាន​។ យើង​ប្រើប្រាស់​សមីការ AI ពិសេស ដែល​នឹង​ជួយ​កែលម្អ​រូបភាព​របស់លោក​អ្នក កុំ​ឲ្យ​កោង ធ្វើ​ឲ្យ​រូបភាព​ដែល​ថត​ចេញមក រាបស្មើ ដ​ស្រស់ស្អាត​បំផុត​។​
 
3.​ ​ថត​វីដេអូ​ជាមួយ​កាមេរ៉ា​មុខ មាន​លំនឹង​ឥតខ្ចោះ ជំនាន់​ថ្មី​នៃ​លំនឹង​វីដេអូ​សែ​ល​ហ្វី ៖ នេះ​ជា​បច្ចេកវិទ្យា​ថ្មី​ដែល​យើង​អាច​ផ្ដល់ជូន​លោកអ្នក​។ ទូរស័ព្ទ​ផ្សេង​មាន​លំនឹង​វីដេអូ​សម្រាប់​កាមេរ៉ា​ក្រោយ តែ​សម្រាប់ V19 វិញ យើង​ផ្ដល់ជូន​នូវ​លំនឹង​វីដេអូ​ដ៏​ឥតខ្ចោះ​សម្រាប់​កាមេរ៉ា​ង​សែ​ល​ហ្វី​ផងដែរ​។ បច្ចេកវិទ្យា gyroscope របស់​យើង​នឹង​លេប​យក​រំ​ញ័រ​ទាំងឡាយ​ដែល​កើតមាន ខណៈដែល​បច្ចេកវិទ្យា EIS ជា​អ្នកកែលម្អ​រូបភាព ឲ្យ​មាន​ភាពស្មើគ្នា​។​
 
4.​ ​Super Night Portrait រូបភាព​ច្បាស់​នៅពេល​រាត្រី ៖ V19 ផ្ដល់នូវ​បច្ចេកវិទ្យា AI ដែល​នឹង​ជួយ​កែលម្អ​រូបភាព​ពេលយប់​របស់លោក​អ្នក ឲ្យ​ច្បាស់ និង​មាន​ពន្លឺ​គ្រប់គ្រាន់​។ នេះ​អាចទៅរួច ដោយសារ​យើង​ប្រើ​នូវ​បច្ចេកវិទ្យា​ពិសេស​មួយ ដែល​ចាប់យក​រូបភាព​មាន​ពន្លឺ​ផ្សេងៗ​គ្នា ហើយ​យកមក​បញ្ចូល​ជា​រូបភាព​ចុងក្រោយ​តែមួយ ដូច្នេះហើយ​ទើប​រូបភាព​ដែល​ចាប់​ដោយ V19 មាន​លក្ខណៈ​ច្បាស់​ជាងគេ ។ នៅពេល​កាមេរ៉ា​ផ្សេង​ខ្លាច​ពេលយប់ V19 នឹង​ចែងចាំង​ជានិច្ច​នាពេល​រាត្រី​។​
 
5.​ ​48 MP AI Quad Camera ថតរូប​ដូច​កាមេរ៉ា​អាជីព​គ្រប់​ប៉ុស្ដិ៍ ៖ ជាមួយ​កាមេរ៉ា​ទំហំ​ដល់​ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់​ខណៈ គ្រប់​រូបភាព ដែល​លោកអ្នក​ចាប់យក​ទាំងអស់ នឹង​ក្លាយជា​អនុស្សាវរីយ៍​ល្អឥតខ្ចោះ ពោរពេញ​ដោយ​សោភ័ណភាព ប្រៀបបាន​ដូច​ពេល​លោកអ្នក​ថត​ជាមួយ​កាមេរ៉ា​អាជីព​ពិតៗ​។ មាន v19 ក្នុង​ដៃ លោកអ្នក​មិនត្រូវ​ការ​កាមេរ៉ា​អាជីព​ទៀតឡើយ​។​
 
6.​ ​vivo FlashCharge 2.0 & 4500 mAh ៖ V19 ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន រហូតដល់ 33 W ដែល​អាច​សាក​ថ្ម​បាន 20 ភាគរយ​ដល់ 54 ភាគរយ​ក្នុង​រយៈពេល​តែ 30 នាទី​ប៉ុណ្ណោះ ។ ថ្ម​ធំ​រហូតដល់​ទៅ 4500 mAh អាច​ឲ្យ​លោកអ្នក​ប្រើប្រាស់​បានជា​ច្រើន​ថ្ងៃ ដោយ​ពុំ​បាច់​សាក​។​
 
7.​ ​Super AMOLED Ultra O Screen ៖ បើ​លោក​អ្នកបើក​ប្រអប់ ឃើញ V19 ដំបូង លោក​អ្នកនឹង​បានឃើញ​អេក្រង់​ទំហំ​ដល់​ទៅ 6.44 អ៊ីង ប្រើប្រាស់​បច្ចេកវិទ្យា Super AMOLED FHD+ ទំ​លុះ​អេក្រង់ ដែលជា​បច្ចេកវិទ្យា E3 OLED ចុងក្រោយ​បំផុត​។ ព័ណ៌ និង​រូបភាព​នានា ធានាថា នឹងមាន​ភាពរស់រវើក ម៉ត់ និង​ពិស្ដារ ដោយសារ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​100% DCI-P3 ។ ពន្លឺ​អេក្រង់​នឹង​ផ្លាស់ប្ដូរ​ទៅតាម​បរិស្ថាន​ដែល​លោកអ្នក​ឋិត​នៅ ជៀសវាង​ពន្លឺ​ភ្លឺ​ពេក ឫ​ខ្សោយ​ពេក​។ អ្វីដែល​យើង​បានគិត​ដល់​ទៀត​នោះ គឺ​យើង​បាន​ទិញយក​មកប្រើប្រាស់​នូវ​បច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែល​នឹង​ច្រោះ​ចេញ​កាំរស្មី​ព័ណ៌​ខៀវ ដែល​នឹង​នាំ​ឲ្យ​ខូច​ភ្នែក រហូត ដល់​ទៅ​ជាង ៤២ ភាគរយ​ច្រើនជាង​ទូរស័ព្ទ​ផ្សេង ដែល​ប្រើតែ​បច្ចេកវិទ្យា E2 OLED​។ ឈប់​អស់​កង្វល់​នៅពេល​បើក​ពន្លឺ​តិចៗ ព្រោះ​យើង​មាន​បច្ចេកវិទ្យា Anti-Flicker ដែល​ធានាបាន​ថា លោកអ្នក​ប្រើប្រាស់​ពន្លឺ​តិច ដើម្បី​ទស្សនា តែ​នឹងមិន​ខូច​ភ្នែក​ឡើយ​។​
 
8.​ ​រចនា​ដើម្បី​សម្រេច​ភាពល្អ​ឥតខ្ចោះ ៖ V19 ជា​ទូរស័ព្ទ​ដែល​រចនា​ឡើង មិនធំ​ពេក មិនតូច​ពេក​។ រចនា​ឡើង​ដើម្បី​សន្សំសំចៃ​លំហ​ដែលមាន មាន​រាង 3D កោង​ល្វត់ល្វន់ V19 ផ្ដល់ជូន​លោកអ្នក​នូវ​ចំនី​ចក្ខុ​ពិសេស​មួយ ដោយសារ​ទូរស័ព្ទ​នេះ​រចនា​ឡើង​ពី​ថ្មកែវ​ពិសេស​មួយ​ប្រភេទ ដែល​យើង​ខិតខំ​ស្វែងរក យកមក​ផលិត​។ ចាប់យក​ចំនី​ចក្ខុ​ពិសេស​នេះ ជាមួយ​ជម្រើស​ព័ណ៌ ០២ ដែល​យើង​សូម​ផ្ដល់ជូន​លោកអ្នក គឺ​ព័ណ៌ ខ្មៅ​ឆ្លុះ និង​ព័ណ៌​ប្រាក់​រលោង​។​
 
9.​ ​Selfie Soft Light Band បំភ្លឺ​សម្រស់​របស់លោក​អ្នក ៖ ធ្វើ​ឲ្យ​រូបភាព​លោកអ្នក​ថត​ចេញមក ស្អាត​ដូច​រូបភាព​ថត​នៅក្នុង​ស្ទូ​ឌី​យោ​ពិតៗ​! មាន Live Preview ពេល​កំពុង​ថត​។​
 
10.​ ​Art Portrait Video ក្លាយជា vlogger សម័យ​ទំនើប ៖ ក្លាយជា vlogger សម័យ​ទំនើប ដោយសារ​ការប្រើប្រាស់​នូ​វ​បច្ចេកវិទ្យា Art Video របស់​យើង ដែល​ជួយ​ផ្ដាច់ រូបភាព​ខាងមុខ ចេញពី​រូបភាព​ខាងក្រោយ ធ្វើឱ្យ​ការដាក់ Effect សម្រាប់​វីដេអូ មានការ​ងាយស្រួល​។​
 
11.​ ​ធ្វើ​រូបថត​របស់​អ្នក​ក្លាយជា​ផ្ទាំងគំនូរ​មួយ​ផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នា​របស់​អ្នក​បានសម្រេច​ហើយ យើង​ផ្ដល់ជូន​លោកអ្នក​នូវ Filter និង Effect ដែល​ជួយ​ឲ្យ​លោកអ្នក កែ​សម្រស់​នៃ​រូបភាព​ឲ្យ​កាន់តែ​ល្អ​ឡើង និង​ងាយស្រួល ។​
 
12.​ ​Ultra Stable Video វីដេអូ​ដែលមាន​លំនឹង​បំផុត​លើ​ពិភពលោក ៖ វីដេអូ​ដែល​ថត​ជាមួយ V19 នឹង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា EIS ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​រូបភាព ដែល​លោកអ្នក​ថត​នៅ​ខាងក្រៅ​ផ្ទះ មាន​លក្ខណៈ​នឹង ស្មើ ដែល​នេះ​ពុំទាន់​មាន​កាមេរ៉ា​ផ្សេង​ណា អាចធ្វើ​បានឡើយ​។​
 
13.​ ​Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿន​លឿន​ដល់​ទៅ 8 GB មាន​បន្ទុក​ធំ​ដល់​ទៅ 128 GB និង​ប្រើប្រាស់​ឆី​ប Qualcomm Snapdragon octa-core 712 processor. លោកអ្នក​អស់​កង្វល់ និង​បញ្ហា​ទូរ​សព្ទ​ដៃ​យឺត​ទៀតហើយ​។​
 
14.​ ​Copper Tube Liquid Cooling ៖ យើង​ប្រើប្រាស់​ខ្សែ​ទង់ដែង ដើម្បី​បញ្ជូន​កំដៅ​ចេញពី​ខាងក្នុង​ទូរស័ព្ទ​បាន​លឿន​បំផុត ។ មិន​តែ​ខ្សែ​ទង់ដែង​ពិសេស​នេះ​ទេ កម្ដៅ​ត្រូវបាន​នាំចេញ​ដោយ​ឧស្ម័ន និង​សន្ទនីយ៍​ពិសេស ដែលមាន​មុខងារ​នាំយក​កម្ដៅ​ចេញពី​ក្នុង​ទូរ​សព្ទ បាន​លឿន​ជាទីបំផុត ។ បច្ចេកវិទ្យា​នេះ​នាំអោយ CPU របស់ V19 មិន​ងាយ​ខូច និង​ប្រើប្រាស់​បានយូរ ធានាបាន​នូវ​និរន្ត​ភាព​។​
 
15.​ ​AI Video Filters ៖ V19 ប្រើ​សមីការ​ពិសេស ដែល​អាច​មើល​ដឹងថា តើ​រូបភាព​ណា​នៅខាងមុខ រូបភាព​ណា​នៅ​ខាងក្រោយ ហើយ​អាច​ផ្តាច់​រូបភាព​ទាំងពីរ​នេះ​ចេញពី​គ្នា​បាន​ដោយ​ស្វ័យប្រវត្តិ​។ នេះ​មានន័យថា លោកអ្នក​អាច​ប្រើ Filter ផ្សេងៗ ទៅលើ​រូបភាព​ខាងមុខ និង​រូបភាព​ខាងក្រោយ ដាច់ដោយឡែក​ពីគ្នា​បាន​។​
 
16.​ ​AI កាត់ត​វីដេអូ ៖ លោកអ្នក​អាច​កាត់ត​វីដេអូ​បាន ដោយ​ចុច​លើ​ប៊ូ​តុង AI តែមួយ​ប៉ុណ្ណោះ​។ បង្កើត​ភាពយន្ត​ខ្នាត​ធំ​មួយ ដោយ​ខ្លួនឯង ក្នុង​ទូរ​សព្ទ V19​។​
 
17.​ ​AI Image Matting ៖ V19 អាច​កាត់ផ្តាច់ រូបភាព​ខាងមុខ និង​ខាងក្រោយ ដូច​លោកអ្នក​ប្រើ​កម្មវិធី​កាត់ត​រូបភាព​ដទៃ ដូចជា Photoshop​។​
 
18.​ ​Jovi Smart Scene - Screen Time ៖ បច្ចេកវិទ្យា Jovi របស់​យើង នឹង​ជួយ​លោកអ្នក​ថែរក្សា​ភ្នែក និង​សុខភាព​ទូទៅ ដោយ​ធ្វើការ​កត់ត្រា និង​គ្រប់គ្រង​នូវ​ទិន្នន័យ​ប្រចាំថ្ងៃ​របស់លោក​អ្នក ពិសេស​ជួយផ្ដល់​ដំបូន្មាន​អំពី​ការប្រើប្រាស់​ទូរ​សព្ទ​រប​ស់លោក​អ្នក​ជៀសវាង​ការប្រើប្រាស់​យូរពេក​នាំ​ឲ្យ​ខូចសុខភាព​។​
 
19.​ ​បំបាត់​សម្លេង​រំខាន​ពេលធ្វើ​វីដេអូ​ខ​ល ៖ សំឡេង​រំខាន​នៅពេល​លោកអ្នក​ធ្វើការ​ខ​ល​តាមរយៈ​វីដេអូ លែង​ជា​បញ្ហា​ទៀតហើយ ប្រសិនបើ​លោកអ្នក​ជ្រើស​រើសយក V19​។ បច្ចេកវិទ្យា​តាមដាន​សំឡេង​របស់ V19 នឹង​លុប​រាល់​សំឡេង​រំខាន ក្រៅពី​សំឡេង​របស់​លោកអ្នក​ផ្ទាល់​។ ដៃគូ​សន្ទនា​របស់លោក​អ្នក នឹង​ឮ​តែ​សំឡេង​របស់​លោកអ្នក​តែប៉ុណ្ណោះ ដែល​នេះ​ធ្វើអោយ​ការសន្ទនា​កាន់តែ​ស្និទ្ធស្នាល និង​រស់​រវើក​ជាង​ពេលណា​ទាំងអស់ គ្រប់​ទីកន្លែង​។​
 
20.​ ​Multi-Turbo 3.0 ៖ V19 ប្រើប្រាស់​បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យ​កម្មវិធី​ដែល​លោកអ្នក​ជ្រើសរើស ដើរ​លឿន​ជាទីបំផុត​។ Game Turbo ជា​បច្ចេកវិទ្យា​ដែល​បង្កើតឡើង​ដើម្បីឱ្យ​អេក្រង់​ពេល​លេង​ហ្គេម​របស់​លោកអ្នក ដើរ​កាន់តែ​លឿន​ជាង​មុន និង​ប្រតិកម្ម​រហ័ស​ជាង​មុន​។ ល្បឿន ពេល​លេង​ហ្គេម​អាច​នឹង​កើន​ឡើងដល់ 73.05 ភាគរយ ធៀប​នឹង​ទូរស័ព្ទ​ដទៃ ។​
 
21.​ ​Ultra Game Mode ៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗ​ដូចជា Fast Screen Capture និង Screen Recording ។ Function ដែល​លោកអ្នក​តែងតែ​រីករាយ​ជាមួយ​ដូចជា Game Vibration, Voice Changer និង Killer Countdown នឹង​ត្រឡប់មកវិញ ហើយ​កាន់តែ​ល្អ​ជាង​មុន​។​
 







© រក្សាសិទ្ធិដោយ thmeythmey.com