ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? នារី​មួយចំនួន​ពិបាក​ស្រក​ទម្ងន់ ព្រោះ​មិន​ចោល​ទម្លាប់​ទាំងនេះ​
06, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដឹង​ទេ​ថា​បុរសៗ​ងាយ​នឹង​ស្រក​ទម្ងន់​លឿន​ជាង​នារី​។ ហើយ​នេះ​ក៏​ព្រោះតែ​រាងកាយ​របស់​បុរស គឺ​ខុសពី​មនុស្ស​ស្រី​ក្នុងការ​ស្តុក​ទុក​នូវ​ជាតិ​ខ្លាញ់​។ ទោះជា​យ៉ាងណា​នេះ​មិនមែនជា​មូលហេតុ​តែមួយ​ដែល​បណ្ដាលឱ្យ​ស្ត្រី​ពិបាក​នឹង​ស្រក​ទម្ងន់​ឡើយ​។ របៀប​រស់នៅ របប​អាហារ និង​ទម្លាប់​មួយចំនួន​ក៏​ជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​ពិបាក​សម្រក​ទម្ងន់​ផងដែរ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​ស្ត្រី​មួយចំនួន​មិន​ស្រក​គីឡូ​សោះ ៖

១. មិនចេះ​គ្រប់គ្រង​ការទទួល​ទាន​
 
​ការ​ចេះតែ​ទទួលទាន​មិន​ឈប់​ជាពិសេស​អាហារ​ផ្អែមៗ និង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាឡូរី​ទៀត​នោះ​នឹង​ធ្វើឱ្យ​កើន​ទម្ងន់​លឿន ហើយ​មិន​ងាយ​ស្រក​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​អាហារ​សុខភាព​ល្អ រួមទាំង​បន្លែ​ផ្លែឈើ​ឱ្យ​ច្រើន​ជំនួស​វិញ​។​
 
២. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នឹង​បណ្ដាលឱ្យ​រាងកាយ​ស្តុក​ទុក​នូវ​ទម្ងន់​ដែល​លើស​។ ជាពិសេស​ប្រសិនបើ​អ្នក​ចូលចិត្ត​ទទួលទាន​ភេសជ្ជៈ​ផ្អែមៗ ព្រមទាំង​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​និង​កាឡូរី​ខ្ពស់​! អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ថែមទៀត​នោះ គឺ​ភាពធាត់​ជ្រុល​អាច​ទៅជា​បង្កបញ្ហា​សុខភាព​ជាច្រើន​។​
 
៣. ផលប៉ះពាល់​នៃ​ថ្នាំ​មួយចំនួន​
 
​ការទទួល​ទាន​ឪ​សថ​មួយចំនួន​ដូចជា steroids និង antidepressants ក៏​អាចជា​មូល​ហេតុដែល​បណ្ដាលឱ្យ​អ្នក​មិន​ស្រក​ទម្ងន់​សោះ​ផងដែរ​។​
 
៤. គេង​មិន​គ្រប់​
 
​ផលប៉ះពាល់​មួយ​ផ្សេងទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅពេល​គេង​មិនបាន​គ្រប់គ្រាន់​រាងកាយ​នឹងមិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាចអោយ​ខួរក្បាល​បានដឹងថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។​
 
៥. មិន​ទទួលទាន​អាហារ​ពេលព្រឹក​
 
​នោះ​ក៏​ព្រោះតែ​អ្នក​អាចនឹងទទួល​ទាន​អាហារ​ពេល​ថ្ងៃ ឬ​ល្ងាច​ច្រើនជាង​ធម្មតា ប្រសិនបើ​មិនបាន​ទទួលទាន​អ្វី​សោះ​តាំងពីព្រឹក​។ លើសពីនេះទៅទៀត​ទៀត​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ទេនោះ​អ្នក​ប្រហែលជា​នឹងមិន​រក្សាបាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ​។ ហើយ​ប្រូតេអ៊ីន គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការទទួល​និង​រក្សាបាន​នូវ​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការដុត​រំលាយ​អាហារ​និង​ថែមទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ទៀតផង​។​
 
៦. ទទួលទាន​អាហារ​កែច្នៃ​

​ការទទួល​ទាន​អាហារ​កែច្នៃ​ច្រើន​អាច​បណ្ដាល​ឲ្យ​កើន​ទម្ងន់​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះហើយ​ការផ្ដោត​សំខាន់​លើ​គុណភាព ឬ​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ គឺ​ប្រសើរ​ជាង​ការពិនិត្យ​លើ​តែ​បរិមាណ​នៃ​ជាតិ​កាឡូរី​ដែល​វា​មាន​ផ្ទុក​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com