លោកអ្នកដែលបានតាមដានទស្សនា ការសម្ពោធ V19 នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី២ ខែឧសភា ប្រហែលជាបានដឹងហើយថា លោកអ្នកអាចដែលមានចិត្តស្រលាញ់ និងចង់បាន V19 អាចចាប់ផ្ដើមកម្មង់ទុកជាមុន ឬ Pre-Order នូវទូរស័ព្ទ V19 ដែលមានតម្លៃត្រឹមតែ ៣៦៩ ដុល្លារ បានហើយ។ រយៈពេលនៃការកម្មង់ទុកជាមុននេះ មានរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា។
លោកអ្នកដែលបានទស្សនា ក៏ប្រហែលជាបានដឹងដែរថា អាយដល Laura Mom ពុំបានចូលរួមការសម្ពោធនោះឡើយ ដោយសារមូលហេតុសុខភាពផ្ទាល់ខ្លួន។ ទោះយ៉ាងណា អាយដលយើង បានផលិតវីដេអូមួយឡើង ដើម្បីជម្រាបជូនជាព័ត៌មានដល់បងប្អូន ដែលចង់កុម្មង់ទុកជាមុន ឬ Pre-Order។ រង្វាន់សម្រាប់អ្នក Pre-Order មានដូចជា Bluetooth AirPod, Bluetooth speaker និង Power Bank ។
កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះ មានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។ នេះជាលើកដំបូង ក្នុងចំណោមទូរស័ព្ទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹង មិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មី សម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជា គឺថ្មធំ និងអាចសាកថ្មបានលឿន។ v19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣ វ៉ាត់។ លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖
1. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃ នៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នក នូវបទពិសោធន៍ដែលមានម្ដងក្នុងមួយជីវិត។
2. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចម្បង 32MP និងកាមេរ៉ា super wide-angle ដល់ទៅ 8MP។ សែលហ្វី ជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដឺក្រេ ផ្ដល់ជូនលោកអ្នក នូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេស ដែលនឹងពង្រីកមុំថតរបស់លោកអ្នក ពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥.៦ ដឺក្រេបន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះ អាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ដស្រស់ស្អាតបំផុត។
3. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មី ដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូ សម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះ សម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើង នឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។
4. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ។ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។
5. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីពគ្រប់ប៉ុស្ដិ៍ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នក ថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។
6. vivo FlashCharge 2.0 & 4500 mAh ៖ V19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយដល់ 54 ភាគរយក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នក ប្រើប្រាស់បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។
7. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នក នឹងបានឃើញអេក្រង់ទំហំដល់ទៅ 6.44 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ពណ៌ និងរូបភាពនានា ធានាថានឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់ នឹងផ្លាស់ប្ដូរទៅតាមបរិស្ថាន ដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឬខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់ នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះ ចេញកាំរស្មីពណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូត ដល់ទៅជាង ៤២ ភាគរយ ច្រើនជាងទូរស័ព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់ខ្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។
8. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ ៖ V19 ជាទូរស័ព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហ ដែលមាន មានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំណីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះ រចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរកយកមកផលិត។ ចាប់យកចំណីចក្ខុពិសេសនេះ ជាមួយជម្រើសពណ៌ ២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺពណ៌ ខ្មៅឆ្លុះ និងពណ៌ប្រាក់រលោង។
9. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។
10. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។
11. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល ។
12. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។
13. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឈីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។
14. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកម្តៅ ចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរសព្ទបានលឿនជាទីបំផុត។ បច្ចេកវិទ្យានេះនាំឱ្យ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។
15. AI Video Filters ៖ V19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះ ចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយ ដាច់ដោយឡែកពីគ្នាបាន។
16. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯង ក្នុងទូរសព្ទ V19។
17. AI Image Matting ៖ V19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop។
18. Jovi Smart Scene - Screen Time ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មាន អំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នក ជៀសវាងការប្រើប្រាស់យូរពេក នាំឲ្យខូចសុខភាព។
19. បំបាត់សំឡេងរំខានពេលធ្វើវីដេអូខល ៖ សំឡេងរំខាន នៅពេលលោកអ្នកខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ ដែលនេះធ្វើឱ្យការសន្ទនា កាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។
20. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើង ដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿនពេលលេងហ្គេម អាចនឹងកើនឡើងដល់ 73.05 ភាគរយ ធៀបនឹងទូរស័ព្ទដទៃ។
21. Ultra Game Mode ៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗដូ ចជា Fast Screen Capture និង Screen Recording ។ Function ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕
(អត្ថបទពាណិជ្ជកម្ម)