COVID-19
ជាតិ
សេដ្ឋកិច្ច
ខែមេសា​២០២០ អង្គរវត្ត បាត់​ភ្ញៀវ​បរទេស​និង​ចំណូល​ស្ទើរតែ​១០០​ភាគរយ បើ​ធៀប​នឹង​ខែមេសា​២០១៩
05, May 2020 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ឥទ្ធិពល​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ ស្ទើរតែ​លែងមាន​ភ្ញៀវទេសចរ​ទៅហើយ​។ របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ បង្ហាញថា មកដល់​ខែមេសា ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ ទទួលបាន​ភ្ញៀវ​បរទេស​តែ​៦៥៤​នាក់ និង​ចំណូល បានតែ​ជិត​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដោយ​ចំនួន​ភ្ញៀវ ថយចុះ​៩៩,៦៤​ភាគរយ ហើយ​ចំណូល ថយចុះ​ដល់​ទៅ​៩៩,៦៥​ភាគរយ បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​២០១៩​។



​បើ​គិត​រយៈពេល​៤​ខែ គឺ​ពី​ខេ​មករា ដល់​ខែមេសា ឆ្នាំ​២០២០ កម្ពុជា ទទួល​ចំណូល​បាន​ជិត​១៨​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវ​ជាង​៣៨​ម៉ឺន​នាក់ សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ៤​ខែ​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​បរទេស ធ្លាក់ចុះ​៦០,៥១​ភាគរយ ហើយ​ចំណូល ធ្លាក់ចុះ ៥៩,៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩៕ 
 

Tag:
 ទេសចរណ៍​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com