អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​
06, May 2020 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ - បន្ទាប់ពី​ការបោះ​ផ្សាយ​ទទួលបាន​ជោគជ័យ​កាលពី​ខែមេសា សញ្ញា​បណ្ណ​សាជីវកម្មរ​បស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ចាប់ផ្តើម​សកម្មភាព​ជួញដូរ​។ មូល​ប​ត្រ​បំណុល​នេះ នឹង​ត្រូវបាន​ជួញដូរ​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ក្រោម​និមិត្តសញ្ញា “PRA23A”​។ សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ គឺជា​សញ្ញា​បណ្ណ​ទី​៦ ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ជា​សញ្ញា​បណ្ណ​ទី​២ ដែល​ត្រូវបាន​ធានា​ដោយ​ស្ថាប័ន Credit Guarantee and Investment Facility (CGIF) ដែលជា​មូលនិធិ​បរ​ធន​មួយ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​។​
 
​ស្ថាប័ន CGIF បាន​បញ្ជាក់ថា នេះ​គឺជា​សញ្ញា​បណ្ណ​ទី​២ ដែល​ត្រូវបាន​ធានា​ដោយ​ស្ថាប័ន CGIF នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។ ស្ថាប័ន CGIF បាន​ធានា ១០០% លើ​សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ ដែល​បាន​បោះផ្សាយ​លក់​ចំនួន ១២៧,២ ប៊ី​លាន​រៀល ដែលមាន​រយៈពេល ៣ ឆ្នាំ ជាមួយនឹង​អត្រា​គូ​ប៉ុង​ថេរ ៧,៥០% ក្នុង​មួយឆ្នាំ​។ ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​លើក​ទី​១ របស់​ប្រា​សាក់​នេះ បង្ហាញ​ពី​ការ​កៀរគរ​ដើមទុន​ធំជាងគេ​តែមួយគត់ នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​។ សញ្ញា​បណ្ណ​សាជីវកម្ម ប្រា​សាក់ ត្រូវបាន​ចុះបញ្ជី​លក់ ក្រោម​ក្របខណ្ឌ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ពហុ​រូបិយប័ណ្ណ​អាស៊ាន​+៣ (AMBIF) តាមរយៈ​ការប្រើប្រាស់​ទម្រង់​ឯកសារ​រួម សម្រាប់​ដាក់ពាក្យ​ស្នើសុំ​ការបោះ​ផ្សាយ​ក្នុងប្រទេស​កម្ពុជា ស្របតាម​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​វេទិកា​ទីផ្សារ​សញ្ញា​បណ្ណ​អាស៊ាន +៣ (ABMI)​។​
 
​លោកស្រី Sun Guiying នាយក​ប្រតិបត្តិ​របស់ ស្ថាប័ន CGIF បាន​មានប្រសាសន៍ថា  នេះ​ជា​កិត្តិយស​របស់​យើង ដែល​បានបញ្ចប់​ប្រតិបត្តិការ សម្រាប់​ដំណាក់កាល​ទីមួយ​នេះ​ប្រកបដោយ​ជោគជ័យ​ក្នុងប្រទេស​កម្ពុជា នៅពេលដែល​ប្រទេស កំពុងស្ថិត​ក្នុងស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ និង​បានទទួល​ការ​សហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។ សម្រាប់​អ្នកស្រី Sun Guiying ប្រតិបត្តិការ​នេះ គឺជា​ការបង្កើត​សម័យកាល​មួយ ដែល​មិន​ត្រឹមតែ​បង្ហាញ ពី​ការបង្កើន​ដើមទុន​ធំជាងគេ​តែមួយគត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​ទេ ថែមទាំង​ជា​ប្រតិបត្តិការ ដែល​ផ្អែកលើ​ទីផ្សារ និង​ត្រូវបានធ្វើ​បរិវិសកម្ម​ទាំងអស់ ដោយ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​បរទេស​។ ដែល​នេះ ជាការ​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​ផងដែរ​។​
 
​អ្នកស្រី Sun Guiying បន្ថែមថា​៖«​សញ្ញា​បណ្ណ​នេះ ត្រូវបាន​បោះផ្សាយ​ជា​ប្រាក់រៀល ដែល CGIF បាន​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល ក្នុងការ​លើកតម្កើង​ប្រាក់រៀល នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយជ្រោមជ្រែង ចំពោះ​តម្រូវការ​ដើមទុន​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ធំជាងគេ​បំផុត ដើម្បី​ធ្វើ​បំណែងចែក​ហិរញ្ញវត្ថុ ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម និង​រូបវន្តបុគ្គល នៅក្នុង​ប្រទេស​អំឡុងពេល​ដ៏​លំបាក​នេះ​»​។​
 
​លោក ស៊ីម សេនា​ជាតិ ប្រធាន​នាយក​ប្រតិបត្តិ​របស់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក បាន​មានប្រសាសន៍ថា មូល​ប​ត្រ​បំណុល គឺជា​ទីផ្សា​មូលធន​ថ្មី​មួយ ដែលមាន​សុវត្ថិភាព​និង​ជា​ជំហាន​មួយ​ដ៏​ប្រសើរ ក្នុងការ​បង្កើន​ដើមទុន​រយៈពេល​វែង​។ បើតាម​លោក ស៊ីម សេនា​ជាតិ សាច់ប្រាក់​ដែល​ទទួលបាន ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​រប​ស់​ប្រា​សាក់ ជំរុញ​ឱ្យ​ប្រា​សាក់ អាចធ្វើ​ពិពិធ​កម្ម​ប្រភព​មូលធន​ជា​ប្រាក់រៀល ទៅជា​កម្ចី​ជា​ប្រាក់រៀល ក្នុងការ​ទ្រទ្រង់​សហគ្រាស​ខ្នាតតូច​បំផុត សហគ្រាស​ខ្នាតតូច និង​មធ្យម នៅតាម​ជនបទ និង​សហគ្រិន​ជា​ស្ត្រី ក៏ដូចជា​ការលើកតម្កើង​ការប្រើប្រាស់​ប្រាក់រៀល ស្របទៅតាម​ការខិតខំ​ប្រឹងប្រែង របស់​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យ​កាន់តែ​ទូលាយ​។​
 
​លោក ស៊ីម សេនា​ជាតិ បាន​បន្តថា​៖ «​សព្វថ្ងៃ ក្នុងចំណោម​ផលប​ត្រ​កម្ចី​សរុប​ចំនួន​២.៦៧០ លាន​ដុល្លា​អាមេរិក យើង​មាន​ផលប​ត្រក​ម្ចី​ជា​ប្រាក់រៀល ចំនួន​១៣% និង ប្រមាណ​ជា ៨០% ជា​ហិរញ្ញប្បទាន ទៅដល់​ម្ចាស់​សហគ្រាស​ខ្នាតតូច​បំផុត សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែលជា​ស្ត្រី​។ សាច់ប្រាក់​ដែល​ទទួលបាន​ពី​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​នេះ នឹងត្រូវ​ប្រើប្រាស់ ក្នុងការ​ផ្តល់​កម្ចី ជូន​ដល់​សាខា​របស់​ប្រា​សាក់​នៅតាម​បណ្ដា​ភូមិ ឃុំ​»​។ សញ្ញា​បណ្ណ​សាជីវកម្ម​ប្រា​សាក់ ជា​សញ្ញា​បណ្ណ​ដំបូង​បំផុត ដែលមាន​ការធានា​ដោយ​ស្ថាប័ន CGIF ដែលជា​មូលនិធិ​បរ​ធន​មួយ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ដល់​ស្ថាប័នហិរញ្ញវត្ថុ នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។ ជារួម នេះ​គឺជា​ការវិនិយោគ​មួយ ដែល​មិនមាន​ហានិភ័យ សម្រាប់​វិនិយោគិន​»​។​
 
​លោក​បាន​បន្ត​ដូច្នេះ​៖«​តាងនាម​ឱ្យ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ទីប្រឹក្សា​សញ្ញា​បណ្ណ​សាជីវកម្ម ប្រា​សាក់ ទាំងអស់​ដែល​បាន​ជួយ​ឱ្យសម្រេចបាន លទ្ធផល​ជោគជ័យ​ដូច​ថ្ងៃនេះ​។ នេះ​ជា​សមិទ្ធផល​ដ៏​ធំ​មួយ​របស់​ប្រា​សាក់​។ ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​វិជ្ជាជីវៈ និង​ភាពស្មោះត្រង់ របស់​ទីប្រឹក្សា​ទាំងអស់​។ លទ្ធផល​នេះ នឹង​មិនអាច​កើតឡើង​សម្រាប់​ពួកយើង​ឡើយ ក្នុងការ​កៀងគរ​ទុន​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការបោះ​សញ្ញា​បណ្ណ អំឡុងពេល​ដែលមាន​ជំងឺ​រាតត្បាត​ជាស​កល​។ ប្រសិនបើ​គ្មាន​ការខិតខំ​ប្រឹងប្រែង និង​ការលះបង់​ខ្ពស់ ពី​ក្រុមការងារ និង​សង្ឃឹមថា​ស្មារតី​ដដែល​នេះ នឹង​នៅតែ​បន្ត នៅក្នុង​គម្រោង​អនាគត​របស់​យើង​ផងដែរ »​។​
 
​លោក Shuzo Shikata នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បាន​មានប្រសាសន៍ថា​៖ «​ការបោះ​ផ្សាយ និង​ការធ្វើ​បរិវិសកម្ម​ទាំងស្រុង​ដោយ​ជោគជ័យ នៃ​សញ្ញា​បណ្ណ​ប្រា​សាក់ ស​ឱ្យឃើញ ពី​ទំនុកចិត្ត​ខ្ពស់​របស់​វិនិយោគិន ចំពោះ​ផ្សារ​មូលធន​កម្ពុជា និង​ចំពោះ​ក្រុមហ៊ុន​កម្ពុជា​។ នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង ដែល​យើងខ្ញុំ​បាន​ជួយ​សម្រួល ឱ្យមាន​ប្រតិបត្តិការ​នេះ​កើតឡើង ពោលគឺ​យើង​បានធ្វើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​នៅ​កម្ពុជា និង​ស្ថាប័ន CGIF បាន​រួបរួមគ្នា ដើម្បី​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ធំជាងគេ​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ផ្សារ​មូលធន​របស់​ប្រទេស​កម្ពុជា​។ ប្រតិបត្តិការ​នេះ នឹង​ផ្ដល់​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ដទៃទៀត​ដើរ​តាម ហើយ​យើងខ្ញុំ ទន្ទឹងរង់ចាំ និង​សម្របសម្រួល ដើម្បី​ឱ្យមាន​ការកៀងគ​រ​មូលនិធិ ដោយ​ជោគជ័យ​បែបនេះ​បន្ថែមទៀត​»​។​
 
​អំពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក ៖
 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក ជា​គ្រឹះស្ថាន​ដាក់​ប្រាក​បញ្ញើ ធំជាងគេ​បំផុត​នៅ​កម្ពុជា ។ ក្នុង​ខែមីនា ឆ្នាំ​២០២០ ប្រា​សាក់ នៅតែ​បន្ត​ក្នុងការ​នាំមុខ​ទីផ្សារ បើ​គិតពី​ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ​។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ១៨០​សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន ១៣៨​គ្រឿង គ្របដណ្តប់​ទូទាំងប្រទេស ប្រា​សាក់ ផ្តល់នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរបែប ដល់​សហគមន៍ និង​សហគ្រាស​ខ្នាតតូច​នៅ​ជនបទ ប្រកបដោយ​និរន្តរភាព​។​
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ លទ្ធផល​ដ៏​ល្អប្រសើរ​របស់​ប្រា​សាក់ ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល ដែល​បាន​កើនឡើង​ដល់ ២.៧២៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​របស់​អតិថិជន ដែល​បាន​កើនឡើង​ដល់ ១.៨១៨ លាន​ដុល្លារ​អាមេរិក ទ្រព្យសកម្ម​សរុប​រប​ស់​ប្រា​សាក់ បាន​កើន​ឡើងដល់ ៣.២៨១ លាន​ដុល្លារ​អាមេរិក​។ 
 
​អំពី​ស្ថាប័ន CGIF៖
​ស្ថាប័ន Credit Guarantee and Investment Facility (“CGIF”) ត្រូវបាន​បង្កើត​ឡើងជា​ពហុភាគី ដោយ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (“​អាស៊ាន​”) ចិន ជប៉ុន កូរ៉េ (“​អាស៊ាន​+៣”) និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(“ADB”)​។ ស្ថាប័ន CGIF ត្រូវបាន​បង្កើតឡើង ជា​មូលនិធិ​បរ​ធន​មួយ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹង​ដើមទុន​ចំនួន ១.០៧៧,៦ លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ភាគី​ចូលរួម​បរិច្ចាគ​។ ក្នុងនាម​ជា​ផ្នែក​សំខាន់ នៃ​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញា   បណ្ណ​អាស៊ី ស្ថាប័ន CGIF ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិវឌ្ឍ និង​ពង្រឹង​រូបិយប័ណ្ណ​ក្នុងស្រុក និង​ទីផ្សារ​សញ្ញា​បណ្ណ​ក្នុង​តំបន់ ក្នុង​អាស៊ាន​+៣​។ ស្ថាប័ន CGIF បានចាប់ផ្តើម​ប្រតិបត្តិ​ការធានា​របស់ខ្លួន នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១២ និង​ផ្តោតលើ​ការផ្តល់​ឥណទាន​ជា​ចម្បង ចំពោះ​សញ្ញា​បណ្ណ ដែល​បោះផ្សាយ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ដោយ​ក្រុមហ៊ុន​បោះផ្សាយ ដែលមាន​កេរ្តិ៍ឈ្មោះ សក្ដិសម​នឹង​ទទួលបាន​ឥណទាន នៅក្នុង​តំបន់​អាស៊ាន​+៣​។ ។​
 
​អំពី ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ៖
 
​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​សេវា​វិនិយោគ​គ្រប់បែប​រួមមាន ការធានា​ទិញ​មូល​ប​ត្រ ការប្រឹក្សា​យោបល់ ការរួមបញ្ចូល​គ្នា និង​ការទិញ​ក្រុមហ៊ុន និង​ឈ្មួញ​ជើងសា​រមូល​ប​ត្រ​ផងដែរ​។ នៅក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ត្រូវបាន​ទទួលស្គាល់​ជា “Best Corporate and Investment Bank” ដោយ​ទស្សនាវដ្ដី Asiamoney​។ 
 
​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១០ ហើយ​គឺជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​ជប៉ុន​ដំបូង​គេ​បង្អស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញលេញ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិ​ប​តិ្ត​ការ​អាជីវកម្ម​មូល​ប​ត្រ​។ 
​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បានទទួល​នូវ​ជោគជ័យ ពី​ប្រតិបត្តិការ​ជាច្រើន​ដែល​រួមមាន មូល​ប​ត្រ​កម្មសិទ្ធិ របស់​កំពង់ផែ​ក្រុងព្រះសីហនុ (CSX listing: PAS) មូល​ប​ត្រ​កម្មសិទ្ធិ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (CSX listing: PPSP) សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​នៅ​កម្ពុជា ដែល​បោះផ្សាយ​ហត្ថា​កសិករ​លីមីត​ធី​ត (CSX listing: HKL21A) ធនាគារ ABA (CSX listing: ABAA22A) និង​គម្រោង​ហិរញ្ញវត្ថុ​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម​.​ក​
​ការសាកសួរ​ព័ត៌មាន​៖ [email protected]
+៨៥៥-១២ ៥០៥ ២៨៦ / +៨៥៥-១៦ ៥០៥ ២៨៦
 
​គេហទំព័រ ប្រា​សាក់​៖ www.prasac.com.kh
​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន CGIF និង​ការធានា​
​ការសាកសួរ​អំពី​ការធានា​៖ [email protected]
​ការសាកសួរ​ព័ត៌មាន​៖[email protected]
+៦៣ ២ ៦៨៣ ១៣៤៣
+៦៣ ៩០៨ ៨៩៩ ៣៩២៤
 
​គេហទំព័រ ស្ថាប័ន CGIF៖​ ​www.cgif-abmi.org
​សម្រាប់​ការសាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន អេស​ប៊ី​អាយ​
​ការសាកសួរ​ព័ត៌មាន​៖[email protected]
+៨៥៥ ២៣ ៩៩៩ ៥៩៥
+៨៥៥ ៧៨ ៧៧៧ ០៦៤
 
​គេហទំព័រ​ក្រុមហ៊ុន អេស​ប៊ី​អាយ​៖  www.sbiroyal.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com