រថយន្ត
អត្ថបទពាណិជ្ជកម្ម
អបអរសាទរដល់ប្អូនៗកុមារ ដែលទទួលបានជ័យលាភីពីកម្មវិធីប្រកួតផាត់ពណ៌លើគំនូរព្រាងរថយន្ត Mercedes-Benz
× នៅថ្ងៃនេះក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ប្អូនៗកុមារតូចៗ ដែលបានឈ្នះនៅក្នុងកម្មការប្រកួតផាត់ពណ៌គំនូរព្រាងរថយន្ត Mercedes-Benz កាលពីពេលកន្លងទៅ។ កុមារតូចៗ៥រូប ត្រូវបានជ្រើសរើសសម្រាប់ទទួលរង្វាន់ពីក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) ដែលរង្វាន់សម្រាប់ជ័យលាភីលេខ១ គឺទទួលបានឈុតរង្វាន់ពិសេសសបំផុតសម្រាប់ឆ្នាំថ្មី២០២០នេះនោះគឺ Mercedes-Benz LEGO ដែលជាម៉ាកល្បីឈ្មោះបំផុតលំដាប់ពិភពលោក ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងកាដូបន្ថែមទៀត។
ដើម្បីច្បាស់សូមអញ្ជើញទស្សនាកម្មវិធីប្រគល់រង្វាន់នៅក្នុងវីដេអូខាងក្រោមនេះ៖
លោក ជេមស៍ ហ្សឹមឃី (James ZEMKE) អគ្គនាយកក្រុមហ៊ុនស្តារ អូតូ (ខេមបូឌា) បានមានប្រសាសន៍ថា ក្រុមហ៊ុនរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលដែលកុមារៗ និងសិស្សានុសិស្សកំពុងស្ថិតនៅក្នុងផ្ទះ ការប្រកួតផាត់ពណ៌នេះ នឹងអនុញ្ញាតឲ្យពួកគាត់បានបញ្ចេញសមត្ថភាព និងអភិវឌ្ឍទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនឹងនោះ ការចូលរួមប្រកួតនេះ ក៏ជួយបង្កើនភាពស្និទ្ធស្នាលរវាងអាណាព្យាបាលនិងកូនៗផងដែរ។ លោក ជេមស៍ បញ្ជាក់ដូច្នេះ៖«ក្នុងអំឡុងពេលនេះ ក្មេងៗ និងសិស្សជាច្រើនបានស្នាក់នៅផ្ទះ ដូច្នេះហើយក្រុមហ៊ុន Mercedes-Benz បានបង្កើតសៀវភៅរថយន្តមួយ សម្រាប់កុមារផាតពណ៌រថយន្ត។ នៅកម្ពុជា ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) បានរៀបចំកម្មវិធីនេះតាមរយៈទំព័រហ្វេសប៊ុករបស់យើង ហើយយើងបានអញ្ជើញកុមារៗឲ្យចូលរួមប្រកួត និងផាត់ពណ៌លើគំនូរព្រាងរថយន្ត Mercedes-Benz។
អ្នកស្រី សោម សុខគឹមសាន អ្នកម្តាយដែលកូនរបស់គាត់បានទទួលជ័យលាភីលេខ១ ពីការប្រកួតនេះ បានថ្លែងថា កម្មវិធីប្រកួតផាត់ពណ៌រថយន្ត Mercedes-Benz នេះជាកម្មវិធីដែលល្អ ដែលអនុញ្ញាតឲ្យកូនៗ អាចចូលរួមបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន។ នេះជាការលើកឡើងរបស់។ អ្នកស្រី សោម សុខគឹមសាន ថ្លែងដូច្នេះ៖«ដោយសារតែឥឡូវសាលាអត់បើក ហើយបើសិនជាមានកម្មវិធីល្អៗអីចឹង អាចឲ្យគាត់(កូន)ចូលរួមបាន។ គាត់ផាត់ពណ៌ និងបញ្ចេញស្នាដៃបាន»។
សូមជម្រាបថា ស្នាដៃផាត់ពណ៌លើគំនូរព្រាងរថយន្ត Mercedes-Benz របស់កុមារៗដែលទទួលជ័យលាភី គឺត្រូវបានជ្រើសរើស តាមរយៈចំនួន Likes ឬ Comments និង Shares នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Mercedes-Benz បូកជាមួយចំនួន Likes ឬ Comments និង Shares ដែលត្រូវបង្ហោះនៅលើគណនីហ្វេសប៊ុករបស់របស់កូនៗ ឬរបស់អាណាព្យាបាល។ អ្នកដែលមានចំនួន Likes ឬ Comments និង Shares ច្រើនជាងគេបំផុត បានទទួលបានជ័យលាភីលេខ១ និង២ រហូតដល់លេខរៀងទី៥។
ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 095 727 470 និងផ្នែកសេវាកម្ម 011 726 988 ៕
© រក្សាសិទ្ធិដោយ thmeythmey.com