ជាតិ
ត្រីសូល៍ ចម្លាក់​នាគ និង​ថ្ម​គ្រី​ស្តា​ល់ ត្រូវបាន​ប្រទះឃើញ​នៅ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​
06, May 2020 , 10:29 am        
រូបភាព
រូបភាពពីក្រុមកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានប្រាសាទកណ្ដាលស្រះស្រង់
រូបភាពពីក្រុមកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានប្រាសាទកណ្ដាលស្រះស្រង់
​ភ្នំពេញ​៖ អំឡុងពេល​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់ ក្រុម​បុរាណ​វិទូ​កំណាយ​បាន​ប្រទះឃើញ​វត្ថុ​បុរាណ​៣​ប្រភេទ​ខុសៗ​គ្នា កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០ ។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។


 
​វត្ថុ​បុរាណ​ទាំងនោះ​មានដូចជា ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២ មួយ​មាន​រូបរាង​ពេញលេញ និង​មួយទៀត​នៅសល់តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង​, ខ្វាត​ពណ៌​ស (​គ្រី​ស្តា​ល់​) ជាច្រើន​គ្រាប់ និង​បំណែក​ចម្លាក់​ក្បាល​នាគ​មួយ​ធំ ដែល​មួយផ្នែកធំ​កប់​នៅក្នុង​ដី​នៅឡើយ​។ ក្រុម​បុរាណ​វិទូ មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា វត្ថុ​បុរាណ​ទាំងនេះ​ស្ថិតនៅ​ក្នុងសម័យ​កាលណា ព្រោះ​ជា​ដំណាក់កាល​ដំបូង​នៃ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​។ ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​គ្រោង​បញ្ចប់​នៅ​រយៈពេល​៦​សប្ដាហ៍ ដែល​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​មក​។​
 
​លោក គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា វត្ថុ​បុរាណ​ដែល​បាន​រកឃើញ​ទាំងអស់​ត្រូវ​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ជួសជុល សម្អាត និង​រក្សា​សុវត្ថិភាព ៕
 




Tag:
 ត្រីសូល៍​
  ចម្លាក់​នាគ​
  ថ្ម​គ្រី​ស្តា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com