កីឡាជាតិ
ជាតិ
FFC ព្យួរមន្ត្រី៤នាក់ពីគ្រប់សកម្មភាពកីឡាមួយជីវិត និង១នាក់ត្រូវបញ្ជូនទៅតុលាការ
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចព្យួរមន្ត្រីសហព័ន្ធចំនួន៤រូបរួមមានលោក ម៉ៃ តុលា, លោក ឆាំង ពិសិដ្ឋ, លោក ទុយ វិច្ឆិកា និងលោក គល់ សុភារម្យ មិនឲ្យប៉ះពាល់ជាមួយសកម្មភាពកីឡាមួយជីវិត។ ចំណែកសំណុំរឿងរបស់លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅតុលាការ។
ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងដែលបង្ហោះលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ ខែឧសភា នេះ FFC មិនបានបញ្ជាក់ពីមូលហេតុលម្អិតនៃការព្យួរនេះ គ្រាន់អះអាងថា ពួកគេបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរផ្ទុយពីក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធ៕
Tag:
បាល់ទាត់
FFC
ម៉ៃ តុលា
ឆាំង ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com