ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ពិបាក​ឡើយ​! ស្បែក​ភ្លឺរលោង​មាន​សុខ​ភាពល្អ​ជាមួយ​អាហារ​ទាំងនេះ​
07, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត​? មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​បែបនេះ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។ អ្វីដែល​យើង​ទទួលទាន​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង រួមទាំង​សម្រស់​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួលបាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ភ្លឺរលោង ៖
 
១. រមៀត​
 
​ជា​ប្រភព​នៃ​សារធាតុ curcumin ដែលមាន​ប្រសិទ្ធ​ប្រឆាំង​ការ​រលាក​ការពារ​កោសិកា​ស្បែក​មិនឱ្យ​ទទួលរង​ការបំផ្លាញ​។ ការប្រើប្រាស់​រមៀត​ក៏​អាចជួយ​បំបាត់​ស្នាម​សំលាក​និង​សូម្បីតែ​ស្នាម​អ៊ុច​ខ្មៅ​លើ​ស្បែក​។ រីឯ​ការរួមបញ្ចូល​គ្រឿងទេស​នេះ​ក្នុង​របប​អាហារ​នឹង​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ទន់​រលោង​បែប​ធម្មជាតិ​។​
 
២. ដំឡូង​ផ្អែម​
 
​មាន​ផ្ទុក​សារធាតុ carotids ដែល​ជួយ​ឱ្យ​ស្បែក​កាន់​តែមាន​សភាព​ប្រសើរ​ឡើង​។​
 
៣. ផ្លែ​ល្ហុង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អង់ស៊ីម​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​មួយ​ក្នុងចំណោម​នោះ គឺ papain​។ ល្ហុង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​ពង្រឹង​កូ​ឡា​ជែ​ន​ស្បែក​គួរឱ្យកត់សម្គាល់​។​
 
៤. ម្ទេស​ប្លោក​
​អាហារ​ផ្សេងទៀត​ដែល​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​នូវ​ស្បែក​ភ្លឺរលោង​បែប​ធម្មជាតិ​នោះ គឺ​ម្ទេសផ្លោក​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ពិសេស​វីតាមីន C ដែល​ជួយ​កម្ចាត់​ស្នាម​ជាំខ្មៅ​និង​មុន ហើយ​រក្សា​ភាព​ភ្លឺរលោង​នៃ​ស្បែក ព្រមទាំង​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ទៀតផង​។​

៥. ត្រី​សាល​ម៉ុ​ន​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សាបាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាមរយៈ​ការពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា នោះ​មានន័យថា អ្នក​កំពុងតែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​សម្រស់ ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៦. ស៊ុត​

​អ្នក​ក៏​គួរ​រួមបញ្ចូល​ស៊ុត​ក្នុង​របប​អាហារ​ផងដែរ ខណៈដែល​អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ដែល​កោសិកា​ស្បែក​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​មុខងារ​។​
 
៧. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កូ​ឡា​ជែ​ន​ដែល​ជួយ​បង្កើន​ភាពបត់បែន​នៃ​ស្បែក និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្រស់ស្អាត​ក្មេង​ជាង​វ័យ កុំ​ភ្លេច​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
 ៨. ផ្លែ​ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​វីតាមីន B6 ដែល​ចាំបាច់​ក្នុងការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ក្នុងករណី​ខ្លះ​គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ អ្នក​ក៏​អាច​កិន​សាច់​ចេក​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​រួច​លាប​វា​លើ​មុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com