កីឡាជាតិ
ជាតិ
លោក កែវ សារ៉េត ពន្យល់ពីករណី​ដែលមន្ត្រីបាល់ទាត់៤នាក់ត្រូវពិន័យអស់មួយជីវិត
06, May 2020 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
លោក កែវ សារ៉េត អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា (FFC) បានអះអាងថា មន្ត្រី​៤នាក់ដែល​រងពិន័យពីសកម្ម​ភាព​កីឡា​បាល់ទាត់​អស់មួយជីវិត ដោយសារ​អ្នកទាំងនោះពាក់ព័ន្ធ​នឹងកិបកេង​ក្នុងការ​រៀបចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football ចាប់តាំងពី​ឆ្នាំ​២០១៣មក។

«យើងរកឃើញថា ក្រុម​ការងារ​តាំងពី​ឆ្នាំ​២០១៣នោះ បានយក​ចំណែក​ទឹក​ប្រាក់​៣០ភាគរយនៃឆ្នាំ​នីមួយៗទុក​ដោយមិន​ប្រគល់ឲ្យ​សហព័ន្ធ។ នេះជាការ​រំលោភលើ​សេចក្តីទំនុក​ចិត្ត​របស់សហព័ន្ធ»។ នេះជាការបញ្ជាក់របស់លោក កែវ សារ៉េត ដែលបានបន្ថែមថា ទឹកប្រាក់៥៦៧៣៦ដុល្លារ ត្រូវបានបាត់បង់ ចាប់តាំងពីឆ្នាំ២០១៥មក។

មន្ត្រីទាំងបួនរូបនោះ មាន​លោក ម៉ៃ តុលា អគ្គ​លេខាធិការរង លោក គល់ សុភារម្យ ប្រធានការិយាល័យ​រដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យ​ប្រកួត និង​លោក ទុយ វិច្ឆិកា ប្រធានការិយាល័យអាជ្ញាកណ្តាល៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com