ពីនេះ ពីនោះ
«​ម៉ូតូ​» និង​«​រ៉ឺម៉ក​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
07, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​បានគិត​ថា​ពាក្យ​«​ម៉ូតូ​» និង​«​រ៉ឺម៉ក​»​ជា​ពាក្យ​ខ្មែរ​។ ផ្ទុយ​មកវិញ​ពាក្យ​ទាំងពីរ​នេះ ជា​ពាក្យ​កម្ចី​ពី​បារាំង​។

 
«​ម៉ូតូ​»​ជា​កម្ចី​ពី​ភាសា​បារាំង​(Moto)​។ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានកំណត់​ពាក្យ​មួយទៀត​ដែល​មានន័យ​ដូចនឹង​ពាក្យ​«​ម៉ូតូ​»​ដែរ គឺ​ពាក្យ​«​ទោចក្រយានយន្ត​»​។ តែ​ភាគច្រើន​និយម​ហៅថា​«​ម៉ូតូ​»​ជាង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ចាត់ទុក​ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ​។   
 
​ចំណែកឯ​ពាក្យ «​រ៉ឺម៉ក​»​ក៏មាន​អ្នកខ្លះ​ចាត់ទុកជា​ពាក្យ​ខ្មែរ​ដែរ​។ ការពិត​វា​ជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង Remorque ដែល​ប្រែជា​ភាសា​ខ្មែរ​មានន័យថា កន្ទុយ ឬ​សណ្តោង​។ 
 
​ជាទូទៅ​គេ​និយម​ហៅ​ពាក្យ​ទាំងពីរ​នេះ​ចូលគ្នា​ថា ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ ដែល​សំដៅលើ​ម៉ូតូ​ដែលមាន​សណ្តោង​សម្រាប់​ដឹកជញ្ជូន​អីវ៉ាន់​ផ្សេងៗ ឬ​សម្រាប់​ដាក់​មនុស្ស​ជាដើម​។ តែ​យ៉ាងណា​ពាក្យ​នេះ ក៏មាន​ជា​ពាក្យ​ខ្មែរ​ថា ទោចក្រយានយន្ត សណ្តោង ជំនួស​ពាក្យ​បារាំង​ថា ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ (Moto a remorque)៕  

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com