ONE Championship
កីឡាជាតិ
ជាតិ
​លោក Patrick Grove ក្លាយជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី «The Apprentice: ONE Championship Edition»
07, May 2020 , 8:29 am        
រូបភាព
ONE Championship™ (ONE) ដែល​គេ​ស្គាល់​ថា​ជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​បានប្រកាសថា លោក Patrick Grove សហ​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Catcha Group និង​ជា​សហ​ស្ថាបនិក​របស់ iFlix នឹងចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី «The Apprentice: ONE Championship Edition»​។ លោក Patrick Grove ក្លាយជា​នាយក​ប្រតិបត្តិ​ម្នាក់​ក្នុងចំណោម​នាយក​ប្រតិបត្តិ ១២ រូប​ផ្សេងទៀត​ដែល​ត្រូវបាន​គេ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ថ្មី​សន្លាង​នេះ​របស់ ONE Championship​។


​លោក Grove នឹងចូលរួម​កម្មវិធី​ខាងលើ​ជាមួយនឹង​លោក Chatri Sityodtong ដែលជា​ប្រធាន និង នាយក​ប្រតិបត្តិ​របស់ ONE Championship ដើម្បី​វាយតម្លៃ​ដល់​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ចំនួន ១៦ នាក់​ដែល​គ្រោង​ឡើងមក​ប្រកួតប្រជែង​ទាំង​ភាពឈ្លាសវៃ​នៃ​ជំនួញ និង​កាយសម្បទា​។ 
 
 លោក Chatri Sityodtong បាន​ថ្លែង​បញ្ជាក់​បែបនេះ​៖«​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​ក្រៃលែង​ដើម្បី​ស្វាគមន៍​មិត្ត​ភ័ក្ដិ​ល្អ​របស់ខ្ញុំ Patrick Grove ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ Catcha Group មក​បង្ហាញខ្លួន​ក្នុង​កម្មវិធី The Apprentice: ONE Championship Edition​។ ដោយ​ឥត​សង្ស័យ Patrick ជា​សហគ្រិន​ដ៏​ពូកែ​ម្នាក់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ហើយ​ជើង​ខ្លាំង ១៦ រូប​របស់​យើង​នឹង​រៀនសូត្រ​ច្រើន​ពី​ចំណេះដឹង​និង​បទពិសោធន៍​របស់ Patrick»​។ 
 
​ក្រុមហ៊ុន Catcha Group ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ម៉ាក​យីហោ​ល្បីៗ​រួមមាន iProperty និង iCar Asia ជាដើម​ហើយ​នៅមាន​ច្រើន​ទៀត​។ លោក Grove  ក៏​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន iFlix និង Rev Asia ផងដែរ​។ មុខ​ជំនួញ​របស់ Grove បានធ្វើ​ឲ្យ​រូបគេ​ក្លាយជា​មនុស្ស​ម្នាក់​មានមុខ​មាត់​ក្នុង​លោក និង បង្កើត​ក្រុមហ៊ុន ៥ ដំបូង​ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​មហាជន​។ ហើយ​ក្រុមហ៊ុន​របស់លោក Grove មានតម្លៃ​រហូតដល់ ១០០០,០០០,០០០ ដុល្លារ​អាមេរិក​។ 
 
​ជាមួយគ្នា​នោះ លោក Patrick​បាន​រៀបរាប់ថា​៖«​វា​ពិតជា​អស្ចារ្យ​ដែល​បានធ្វើការ​ជាមួយ Chatri ដើម្បី​ស្វែងរក​តារា​សហគ្រិន​ជំនាន់​ក្រោយ​។ តាំងពីដើម​មក ONE Championship បានធ្វើ​ការងារ​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងរក​តារា​ជើង​ខ្លាំង​ផ្នែក​ក្បាច់គុន​។ ហើយ​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​នឹង​អាច​ស្វែង​រកបាន​តារា​ខាង​សហគ្រិន​វិញ​ម្ដង​»​។ 
 
«The Apprentice: ONE Championship Edition» នឹង​អញ្ជើញ​បេក្ខភាព​ជើង​ខ្លាំង​ទាំង ១៦ រូប​ឡើងមក​ប្រកួតប្រជែង​យកឈ្នះ​ចាញ់​ទាំង​ផ្នែក​ជំនួញ និង​ផ្នែក​កាយសម្បទា​។  រីឯ អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ២៥ ម៉ឺន​ដុល្លារ​អាមេរិក​រួមទាំង​ផ្ដល់ឱកាស​ការងារ​រយៈ​ពេល ១ ឆ្នាំ​ក្រោម​ការគ្រប់គ្រង​របស់​ប្រធាន និង ជា​នាយក​ប្រតិបត្តិ របស់ ONE Championship លោក Chatri Sityodtong​។  អ្នកឈ្នះ​នឹងធ្វើ​ការ​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់ ONE ដែលមាន​មូលដ្ឋាន​ប្រទេស​សិង្ហ​បុរី​។ 
 
 តាមដាន​ព័ត៌មាន​បន្ថែម​អំពី The Apprentice: ONE Championship Edition សូម​ចូលទៅ​កាន់  http://onefc.com/the-apprentice/​។ ចំណែក​រឿងរ៉ាវ​ផ្សេង​និង​បច្ចុប្បន្នភាព​របស់ ONE Championship ចូលទៅ​កាន់ https://www.onefc.com/about-us/, Twitter និង Instagram @ONEChampionship, និង Facebook  https://www.facebook.com/ONEChampionship​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្តបន្ទាប់​របស់​ស្ថាប័ន ONE Championship  មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  អត្ថបទ​៖ ស៊ី​ធី​

© រក្សាសិទ្ធិដោយ thmeythmey.com