ជាតិ
ព្រះអង្គ ហ៊ុន ម៉ា​ណែ​ត និមន្ត​បិណ្ឌបាត នៅ​ខេត្ត​ត្បូ​ង​ឃ្មុំ​
07, May 2020 , 11:50 am        
រូបភាព
​ភ្នំពេញ​៖ ព្រះអង្គ ហ៊ុន ម៉ា​ណែ​ត បាន​និមន្ត​បិណ្ឌបាតជាមួយ​ព្រះសង្ឃ​ផ្សេងទៀត នៅក្នុង​ខេត្ត​ត្បូងឃ្មុំ តាម​សង្ឃកិច្ច ឬ​កិច្ច​វត្ត (​កាតព្វកិច្ច​)​នៃ​ការ​បំ​បួសមុខភ្លើង​ជូន​ជីដូន ប៊ុន ស៊ា​ង​លី ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៤ ឧសភា​។ នេះ​បើតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន ដែល​បាន​បង្ហោះ​រូបភាព ព្រះអង្គ ហ៊ុន ម៉ា​ណែ​ត​។​


 
​ព្រះអង្គ ហ៊ុន ម៉ា​ណែ​ត អាច​នឹង​បួសមុខភ្លើង​រយៈពេល​៧​ថ្ងៃ ដែល​អនុវត្ត​តាមបែប​បទ​ប្រពៃណី​ខ្មែរ មុននឹង​ចូល​បម្រើ​ការងារ​វិញ​។ នេះ​បើតាម​លោក ឡេង លីម នាយក​ខុ​ទ្ធ​កាល័យ​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៧ ឧសភា​។​
 
​បច្ចុប្បន្ន​លោក ជា សារ៉ន មេបញ្ជាការរងនាយសេនាធិការនៃ​កងទ័ពជើងគោក ជា​អ្នកទទួល​ភារកិច្ច​ជំនួស​លោក ហ៊ុន ម៉ា​ណែ​ត ដែលបានសាងផ្នួសមុខភ្លើងរយៈពេលខ្លី។  ​




 

Tag:
 ហ៊ុន ម៉ា​ណែ​ត​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com