ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រមាស់​ក្រហាយ​ក្នុង​បំពង់ក​មែន​ទេ​? មិន​ពិបាក​ដោះស្រាយ​ឡើយ​! អាន​អត្ថបទ​នេះ​
08, May 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈរ​មាស់​ក្នុង​បំពង់ក​អាច​ផ្ដល់​ភាព​រំខាន​និង​មិន​ស្រួល​ជាខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ក៏​ព្រោះ​មាន​គន្លឹះ​មួយចំនួន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​!


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​អាកា​រៈ​រមាស់​បំពង់ក ៖
 
១. ចៀសវាង​ការជក់បារី​
​មួយ​ក្នុងចំណោម​មូល​ហេតុដែល​ធ្វើឱ្យ​អាកា​រៈរ​មាស់​បំពង់ក​កាន់តែ​ខ្លាំងក្លា​ឡើង គឺ​ដោយសារ​សារធាតុ​នីកូទីន​ពី​ក្នុង​បារី​ដែល​អ្នក​ជក់ ឬ​ស្រូប​ផ្សែង​ចូល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កុំ​ជក់បារី​និង​ចៀស​ពី​កន្លែង​ដែល​ពោ​ពេញ​ដោយ​ផ្សែង​បារី​។​

២. ទទួលទាន​ទឹកឃ្មុំ​
 
​ដើម្បី​បំបាត់​អាកា​រៈរ​មាស់​ក្នុង​បំពង់ក​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ​ក្នុង​ទឹកតែ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​ទទួលទាន​ផងដែរ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​ជាតិ​អាស៊ីត​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​បំពង់ក​ហើយ​អ្នកនឹង​ធូរស្រាល​ពី​អាកា​រៈរ​មា​ស់បាន​យ៉ាង​ឆាប់រហ័ស​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ដោយ​ក្រេប​ម្ដង​បន្តិចៗ​។ បើ​មិន​ចង់​ទទួលទាន​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ខ្ពុរមាត់​ជំនួស​វិញ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម កន្លះ​ពែង ជាមួយ​អំបិល ១ ស្លាបព្រា​កាហ្វេ​។ កូរ​រហូតដល់​អំបិល​រលាយ សឹម​បន្ថែម​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​ចូល​។ កូរ​ឲ្យ​សព្វ​ម្ដងទៀត សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​រៀងរាល់ ១៥ នាទី ម្ដង​។​
 
៤. សម្អាត​ក្នុងផ្ទះ​

​ធូលី​និង​កំទេចកំទី​តូចៗ​ក៏​អាច​បណ្ដាលឱ្យ​បំពង់ក​ប្រែជា​រលាក​និង​ហើម​រមាស់ ពិសេស​នៅពេល​អ្នក​អា​ឡែក​ស៊ី​ប្រតិកម្ម​នឹង​ពួកវា​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​សម្អាត​សព្វកន្លែង​ក្នុងផ្ទះ​ដើម្បី​កាត់បន្ថយ​បរិមាណ​នៃ​ធូលី​និង​កំទេចកំទី​កខ្វក់​។ កុំ​ភ្លេច​ពាក់​ម៉ាស​នៅពេល​សម្អាត​។​
 
៥. ទឹកអំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​កន្លះ​កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com