អត្ថបទពាណិជ្ជកម្ម
មានតែ​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ប៉ុណ្ណោះ​ដែលជា​សំណព្វចិត្ត​ដែល​យល់ចិត្ត​លោកអ្នក​!!
07, May 2020 , 6:37 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​) ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០៖ ខែចេត្រ​នេះ​ក្តៅ​មធ្យម​…​ងំ​គឺ​ស្អុះស្អាប់​ហប់​បែកញើស​ស្អិត​តែម្តង​។ ស្ទើរតែ​គ្រប់​គ្រួសារ​ត្រូវការ​ម៉ាស៊ីនត្រជាក់ ដើម្បី​រក្សា​សុខុមាលភាព​នៅក្នុង​ក្រុមគ្រួសារ ជាពិសេស នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង (​ក្នុង​ខែ​ចែ​ត្រ​) រហូតដល់​ពេលខ្លះ​ពិបាក​ទ្រាំ និង​អាច​ធ្លាក់ខ្លួន​ឈឺ​។ តោះ​…​អ៊ីចឹង​ដល់ពេល​ដែល​លោកអ្នក​ត្រូវ​និយាយថា  លា​ហើយ​អាកាសធាតុ​ក្តៅស្អុះ​ស្អាប់  ដោយ​ប្តូរ​មក​ជ្រើស​យក​សំណព្វចិត្ត​ដែល​យល់ចិត្ត​លោកអ្នក  បាន​យ៉ាង​ល្អឥតខ្ចោះ និង​ឆ្លាត​វៃ​បំផុត​នោះ​គឺ ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី ដែល​អាច​ផ្តល់​ភាព​ត្រជាក់​បាន​លឿន​បំផុត​លើសពី​ការ​ស្មាន​…​ត្រជាក់​សព្វកន្លែង​…​ត្រជាក់​ស្រួលខ្លួន​…​និង​សន្សំសំចៃ​បាន​ខ្ពស់បំផុត​។
  
​មិនទាន់​អស់​នៅឡើយ​ទេ​!!! សម្រាប់​អតិថិជន ដែល​ទិញ​ម៉ាស៊ីនត្រជាក់ សាម​សុង ចាប់ពី​ថ្ងៃនេះ  រហូតដល់ 31 ឧសភា 2020 នឹង​ទទួលបាន​ជើង​ភ្ជាប់​ជញ្ជាំង​ដែល មានគុណ​ភាពល្អ​ដោយ​ឥតគិតថ្លៃ​ភ្លាមៗ​។​
 
​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ស៊េរី​ថ្មី​នេះ​ពិតជា​វៃឆ្លាត​…​ទំនើប និង​សក្តិសម​ជាទីបំផុត  សម្រាប់​លោកអ្នក  ដោយ​ក្រុមហ៊ុន សាម​សុង បាន​បំពាក់​នូវ​កំពូល​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ដូចជា​៖
* Wind-Free AI Auto Cooling
- ធ្វើឱ្យ​ត្រជាក់​ស្រួលខ្លួន  
- គ្មាន​ខ្យល់ និង​សំឡេង​រំខាន​
- ផ្តល់​ភាព​ត្រជាក់​ដែលមាន​ផាសុកភាព​បំផុត​
- ផ្លាស់ប្តូរ​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ​ជាមួយនឹង​ប្រព័ន្ធ AI
- ភាយ​ខ្យល់​ត្រជាក់​(​មាន​សំណើម​) តាម​រន្ធ​តូចៗ​ចំនួន 23,000 រន្ធ​
- វិភាគ​ស្ថានភាព​បន្ទប់ ឬ​ការិយាល័យ​ផ្ទាល់ខ្លួន​របស់លោក​អ្នក​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​


 
* Fast Cooling (Digital Inverter Boost)
- ត្រជាក់​លឿន​ជាង​មុន 43% ត្រជាក់​សព្វគ្រប់​កន្លែង និង​អាច​បាញ់​ខ្យល់​ត្រជាក់​បរិសុទ្ធ​បាន​កាន់តែ​ឆ្ងាយ​ជាង​មុន​រហូតដល់ 15 ម៉ែត្រ​!
 
* Eco Mode
- មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចេញ​ភាព​ត្រជាក់​
- ជួយ​សន្សំសំចៃ​ថាមពល និង​ថវិកា 35% បន្ថែមទៀត (​បើ​ធៀប​នឹង​ផលិតផល​ម៉ូ​ឌែ​ល​ធម្មតា​ផ្សេងទៀត​)
- រក្សា​ភាព​ត្រជាក់​បានល្អ ស៊ី​ថាមពល​តិច​បំផុត​!
 
* Motion Detect Sensor (MDS)
- ជួយ​សន្សំសំចៃ​ខ្ពស់បំផុត  រហូតដល់ 77% ដោយ​បត់បែន​ទៅតាម​វត្តមាន​របស់  លោកអ្នក​! (​ដោយ​វា​វិភាគ និង​ចាប់យក​វត្តមាន​របស់​មនុស្ស​ហើយ​វា​នឹង​បិទ ឬ​បើក​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ ឬក៏​វត្តមាន​សមាជិក​កាន់តែច្រើន​នោះ​ភាព​ត្រជាក់​ក៏​កាន់តែ​សមស្រប​ទៅតាម​ហ្នឹង​ដូចគ្នា​) ពិតជា​វៃឆ្លាត​មែនទែន​!


-
* Easy Filter Plus
- មាន​ក្រឡា​ញឹក​តូចៗ​បំផុត​ងាយស្រួល​ក្នុងការ​ដោះ និង​ដុសលាង​សម្អាត​ក៏ដូចជា​ដាក់ចូល​ទៅវិញ​ផងដែរ​!
 
* PM10 Filter
- ជួយ​ការពារ​ធូលី​ដី ឬ​ភាគ​លិ្អ​ត​កំទេចកំទី រោមសត្វ ក្នុង​បរិយាកាស​បាន​យ៉ាង​ល្អ​បំផុត​!
 
* Tri-Care Filter
- បំពាក់​នូវ​ថ្នាំ​ការពារ Zeolite មាន​សមត្ថភាព​ខ្ពស់បំផុត​ក្នុងការ​ចាប់យក​មេរោគ បាក់តេរី វីរុស ដែល​បង្ក​ជា​អា​ឡ័ក​ហ្សី ឬ​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ល្អ​បំផុត​រហូតដល់ 99%!!


 
​និយាយ​ទៅ​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី​នេះ​គឺ​កប់​ស៊េរី​ខ្លាំងណាស់​!! គិត​ចាប់ពី​លោកអ្នក​ទិញ​មក​ប្រើ​ភ្លាម លោកអ្នក​នឹង​លែង​បារម្ភ​ពី​វិក​យ​ប័ត្រ​ភ្លើង​ដែល​ធ្វើឱ្យ​ចត់​បាយ ឬ​ឈឺក្បាល​ទៀតហើយ​! ជាមួយនឹង​ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី​នេះ​ខ្ញុំ​សូម​ធានាថា  ទោះបី​លោកអ្នក​ទើប​មកពី​ខាងក្រៅ​បែកញើស ក្តៅ​យ៉ាងណា  ក៏​នៅតែ​ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ ស្រួលខ្លួន និង​រីករាយ​ត្រជាក់ចិត្ត​ជានិច្ច​! ឈប់​សិន​…!! កុំ​ទាន់​អាល​ជឿ​អី​…​ទិញ​យកមកប្រើ​ខ្លួនឯង​សិន​ទៅ​ទើប​ដឹង​ច្បាស់​ថា​វា​អស្ចារ្យ និង​ល្អ​ប្រើ​ខ្លាំង​ប៉ុនណា​នោះ​!
​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ផលិតផល​ដោយផ្ទាល់ ឬ​រក​ជាវ​បាន​តាម​បណ្តា​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស​បាន​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​៖ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com