ភ្នំពេញ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ៖ ដើម្បីឱ្យអតិថិជនកាន់តែសប្បាយរីករាយថែមទៀតក្រុមហ៊ុនសែលកាត នឹងផ្តល់ជូននូវការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុងខែឧសភានេះ។
ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញជូនដល់អតិថិជន ឱ្យបានជ្រាបច្បាស់ នូវអត្ថប្រយោជន៍ដែលនឹងទទួលបានរួមជាមួយនឹងការផ្តល់ជូនគាប់ចិត្តបន្ថែម ចំនួនពីរទៀត៖
1.
អតិថិជន អាចរក្សាទឹកប្រាក់នៅសល់ ដោយយកទៅបូកបញ្ចូល នៅក្នុងគម្រោងបន្ទាប់ ហើយថែមទាំងអាចបូកបញ្ចូលទៅក្នុងគម្រោងបន្ទាប់
បានក្នុងរយៈពេលរហូតដល់ទៅ ១២ ខែពេញទៀតផង។
2.
សែលកាត នឹងមិនគិតថ្លៃភ្ជាប់គម្រោង សម្រាប់រៀងរាល់សប្តាហ៍ទីបួនពោលគឺមានន័យថា អ្នកបង់ប្រាក់សម្រាប់រយៈពេលបីសប្តាហ៍ហើយនឹងទទួលបានការប្រើប្រាស់មួយសប្តាហ៍ ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនោះ អតិថិជន ក៏ទទួលបាននូវសេវាកម្ម Missed Call Alerts ដ៏ពេញនិយមដោយឥតគិតថ្លៃ ដែលជាអត្ថប្រយោជន៍បន្ថែមផងដែរ។
ដើម្បីមានឱកាសក្លាយជាអ្នកមានសំណាង ឈ្នះនូវរង្វាន់ប្រចាំថ្ងៃ ដែលមានចំនួនប្រាំរង្វាន់នេះអតិថិជនត្រូវភ្ជាប់គម្រោង Cellcard 4U ហើយប្តូររូប Profile នៅលើហ្វេសប៊ុក ដោយប្រើស៊ុមរូបថតពិសេស 4U។ បន្ទាប់មកចែករំលែករូបភាពនេះជាមួយមិត្តភក្តិ នៅលើបណ្តាញសង្គម។
ស៊ុមរូបថត 4U មើលទៅទាក់ទាញគួរឱ្យចង់ប្រើនិងមានពណ៌ស្រស់ឆើតឆាយ ដែលអាចជួយបង្កើននូវភាពរីករាយ ក្នុងពេលកំពុងស្នាក់នៅក្នុងផ្ទះជាពិសេសសម្រាប់សិស្សនិស្សិតដែលកំពុងឈប់សម្រាកក្នុងវិស្សមកាលនេះតែម្តង។
គម្រោង Cellcard 4U ត្រូវបានបើកសម្ពោធដាក់ជូនឱ្យប្រើប្រាស់នៅក្នុងអំឡុងនៃការចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩។ គម្រោងនេះគឺជាផ្នែកមួយ នៃយុទ្ធនាការជួយដល់អតិថិជន ឱ្យរក្សានូវទំនាក់ទំនងបានល្អ ជាមួយមនុស្សជុំវិញទទួលបាននូវព័ត៌មានសំខាន់ៗ និងបន្តការសិក្សាតាមអនឡាញ បានទាំងនៅក្នុងស្រុក និងទូទាំងពិភពលោក។
ជាងនេះទៅទៀត សែលកាត ក៏មានរៀបចំនូវភាពភ្ញាក់ផ្អើល និងរីករាយបំផុតមួយទៀតដោយផ្តល់នូវទិន្នន័យអ៊ីនធឺណិត ចំនួន ៥០០ មេកាបៃ ដោយឥតគិតថ្លៃ ជូនដល់អតិថិជនប្រើប្រាស់ គម្រោង Cellcard 4U ចំនួន ១០០០ នាក់ ដែលនឹងត្រូវជ្រើសរើសដោយចៃដន្យ រៀងរាល់ថ្ងៃច័ន្ទពុធ និងថ្ងៃសៅរ៍ផងដែរ។
កាន់តែចាប់អារម្មណ៍ទៀតនោះ ដោយរដូវវស្សាកំពុងឈានចូលមកដល់សម្រាប់អតិថិជនសែលកាត 4U ទាំងអស់ដែលបញ្ចូលទឹកប្រាក់ក្នុងថ្ងៃមានភ្លៀងធ្លាក់ នឹងទទួលបានទឹកប្រាក់បន្ថែម ១០% ភ្លាមៗ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះមិនទាន់មានគម្រោងបណ្តាញទូរស័ព្ទចល័តណាមួយ ដែលផ្តល់នូវភាពបត់បែននិងអត្ថប្រយោជន៍ជាទីគាប់ចិត្តបែបនេះ ជូនដល់អតិថិជននៅឡើយទេ។
លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ «យើងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញចិត្តអតិថិជនជាមួយនឹងគុណតម្លៃ និងអត្ថប្រយោជន៍ដ៏ច្រើនសម្បើមស្របពេលដែលយើងទាំងអស់គ្នា កំពុងទន្ទឹងរង់ចាំ ឱ្យស្ថានភាពប្រែទៅរកភាពល្អប្រសើរឡើងវិញ ក្នុងពេលអនាគតខាងមុខនេះ»។
បើតាមលោក អតិថិជនទាំងអស់ ពិតជាអាចជឿជាក់បានថា សែលកាត នឹងនៅចាំបម្រើលោកអ្នកជានិច្ច ក៏ដូចជាផ្តល់ជូននូវគុណតម្លៃ និងសេវាកម្មប្រកបដោយគុណភាពល្អបំផុត ជាមួយនឹងបណ្តាញទូរស័ព្ទ 4G LTE ដ៏លឿនជាងគេបំផុត។ លោក វ៉ាតសុនបន្ថែមថា៖«គម្រោងដ៏អស្ចារ្យនេះ បានបង្ហាញយ៉ាងច្បាស់ នូវមោទកភាព និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សែលកាតក្នុងនាមជាប្រតិបត្តិករ ដែលគ្រប់គ្រង និងកាន់កាប់ដោយជនជាតិខ្មែរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា»។
លោក វ៉ាតសុន បានបន្តទៀតថា ក្រុមការងាររបស់សែលកាតនឹងបន្តខិតខំរិះរកវិធីថ្មីៗ ដើម្បីជួយអតិថិជន ឱ្យរក្សាទំនាក់ទំនងបានល្អ ជាមួយមនុស្សជុំវិញបន្តការសិក្សាប្រកបដោយប្រសិទ្ធភាព និងប្រាស្រ័យទាក់ទងតាមបណ្តាញសង្គម ទៅតាមតម្រូវការរបស់ពួកគេ។
អតិថិជនអាចស្វែងរកស៊ុមរូបថត 4U បានក្នុងកម្មវិធី Cellcard និងនៅលើទំព័រហ្វេសប៊ុក Cellcard Play។ អ្នកឈ្នះចំនួន៥រូប នឹងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា តទៅ។
អតិថិជនសែលកាតទាំងអស់ អាចប្តូរទៅប្រើគម្រោង 4U បានដោយគ្រាន់តែចុច *5000*1# ។
អតិថិជនថ្មី អាចតេមកកាន់លេខ 012 812 812 ឬអញ្ជើញទៅកាន់ហាង ឬភ្នាក់ងារណាមួយរបស់សែលកាត ដើម្បីទទួលបានស៊ីមដោយឥតគិតថ្លៃ និងចូលរួមទទួលអត្ថប្រយោជន៍ដ៏ច្រើនសម្បើមពីគម្រោង 4U៕
(អត្ថបទពាណិជ្ជកម្ម)