រថយន្ត
អត្ថបទពាណិជ្ជកម្ម
Mercedes-Benz ម៉ាក Maybach S560 2020 រថយន្ត​ដ៏​ប្រណិត បំពាក់​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើបៗ​
11, May 2020 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes-Benz ម៉ាក​Maybach S560 4MATIC ២០២០ ជា​មូ​ឌែ​ល​រថយន្ត​ថ្មី ដែល​ក្រុមហ៊ុន Star Auto Cambodia ទើបតែ​នាំ​ចូលមក​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ Mercedes-Benz ម៉ាក​Maybach S560 4MATIC ជា​រថយន្ត​ដ៏​ប្រណិត មាន​មា​ស៊ីន ៨​ស៊ីឡាំង និង​មាន​កម្លាំង​សេះ​ដល់​ទៅ ៤៦៩ ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ Twin turbo Charger និង​សន្សំសំចៃ​សាំង​បាន​យ៉ាងច្រើន គឺ​ស៊ីសាំង​តែ​៩.៣​លីត្រ​ប៉ុណ្ណោះ ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​។​

 
​កាន់តែ​ពិ​សេ អំពូល​ខាងមុខ Multi Bean ជា​អំពូល​វ័យឆ្លាត​មួយ​ដែល​ភ្លឺ​ច្បាស់ និង​ភ្លឺ​បាន​ឆ្ងាយ ដែល​មិន​ចាំង​ភ្នែក​អ្នកបើកបរ​មកពី​ទិស​ផ្ទុយ​។ អំពូល Multi Bean អមដោយ​LED Day time running light ៣​ឆ្នូត សម្រាប់​លម្អ​ក្នុង​ការបើក​បរទាំង​ថ្ងៃ ទាំងយប់​។ ដោយឡែក នៅលើ​កញ្ចក់ Maybach S560 ក៏មាន​រ៉ា​ដា​សម្រាប់​ផ្ដល់ព័ត៌មាន​ពី​ឧ​ប​ស្គ​គ​ផ្សេងៗ​មកកាន់​អ្នកបើកបរ​រថយន្ត​។ 
 
​គ្រឿង​ផ្គុំ​រថយន្ត​មាន​លក្ខណៈ​ប្រណិត រូបរាង​រថយន្ត​ធំ ទូលាយ ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​អាច​គេង​បាន​ទាំងសងខាង យ៉ាង​ងាយស្រួល​ផងដែរ ហើយ​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ដែល​តែងតែ​ធ្វើ​ផ្លូវ​ឆ្ងាយ ព្រោះ​មាន​កន្លែង​គេ​នៅ​ខាងក្រោយ ដូច​សណ្ឋាគារ ឬ​ផ្ទះ​ដ៏​ប្រណិត​ដូច្នេះ​ដែរ​។ នៅ​ផ្នែក​ខាងក្រោយ ក៏មាន​តុ​ដែល​អាច​បត់​ចុះឡើង ងាយស្រួល​ដល់​ការធ្វើការងារ​បាន​ផងដែរ​។ 
 
​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី  សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 095 727 470 និង​ផ្នែក​សេវាកម្ម 011 726 988 ៕



















© រក្សាសិទ្ធិដោយ thmeythmey.com