រថយន្ត
អត្ថបទពាណិជ្ជកម្ម
Mercedes-Benz ម៉ាក Maybach S560 2020 រថយន្តដ៏ប្រណិត បំពាក់ប្រព័ន្ធសុវត្ថិភាពទំនើបៗ
× រថយន្ត Mercedes-Benz ម៉ាកMaybach S560 4MATIC ២០២០ ជាមូឌែលរថយន្តថ្មី ដែលក្រុមហ៊ុន Star Auto Cambodia ទើបតែនាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជា។ Mercedes-Benz ម៉ាកMaybach S560 4MATIC ជារថយន្តដ៏ប្រណិត មានមាស៊ីន ៨ស៊ីឡាំង និងមានកម្លាំងសេះដល់ទៅ ៤៦៩ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ Twin turbo Charger និងសន្សំសំចៃសាំងបានយ៉ាងច្រើន គឺស៊ីសាំងតែ៩.៣លីត្រប៉ុណ្ណោះ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។
កាន់តែពិសេ អំពូលខាងមុខ Multi Bean ជាអំពូលវ័យឆ្លាតមួយដែលភ្លឺច្បាស់ និងភ្លឺបានឆ្ងាយ ដែលមិនចាំងភ្នែកអ្នកបើកបរមកពីទិសផ្ទុយ។ អំពូល Multi Bean អមដោយLED Day time running light ៣ឆ្នូត សម្រាប់លម្អក្នុងការបើកបរទាំងថ្ងៃ ទាំងយប់។ ដោយឡែក នៅលើកញ្ចក់ Maybach S560 ក៏មានរ៉ាដាសម្រាប់ផ្ដល់ព័ត៌មានពីឧបស្គគផ្សេងៗមកកាន់អ្នកបើកបររថយន្ត។
គ្រឿងផ្គុំរថយន្តមានលក្ខណៈប្រណិត រូបរាងរថយន្តធំ ទូលាយ ដែលអាចអនុញ្ញាតឲ្យអ្នកដំណើរអាចគេងបានទាំងសងខាង យ៉ាងងាយស្រួលផងដែរ ហើយកាន់តែងាយស្រួលសម្រាប់អ្នកដែលតែងតែធ្វើផ្លូវឆ្ងាយ ព្រោះមានកន្លែងគេនៅខាងក្រោយ ដូចសណ្ឋាគារ ឬផ្ទះដ៏ប្រណិតដូច្នេះដែរ។ នៅផ្នែកខាងក្រោយ ក៏មានតុដែលអាចបត់ចុះឡើង ងាយស្រួលដល់ការធ្វើការងារបានផងដែរ។
ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 095 727 470 និងផ្នែកសេវាកម្ម 011 726 988 ៕
© រក្សាសិទ្ធិដោយ thmeythmey.com