ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឧស្សាហ៍​ញុាំ “​ស៊ុត​” ប៉ុន្តែ​តិច​អត់​ដឹងថា​ល្អ​អ្វីខ្លះ​ចំពោះ​សម្រស់​
10, Apr 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ស៊ុត​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ពី​ផល​ល្អៗ​របស់​វា​ទៅលើ​សម្រស់​ឡើយ​។ ថា​តើ​ស៊ុត​ល្អ​អ្វី​ខ្លះទៅ​ចំពោះ​សម្រស់​? 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​ស៊ុត​រក្សា​សម្រស់ ៖
 
១. កម្ចាត់​មុន​ក្បាល​ខ្មៅ​
 
​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់ ជាមួយ​ទឹកក្រូច​ឆ្មារ កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ចំនួន ១ ស្លាបព្រា​កាហ្វេ​។ កូរ​លាយ​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​មុន​ក្បាល​ខ្មៅ​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមុនសិន សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​តាម​ក្រោយ​។​
 
២. បង្រួម​រន្ធ​ញើស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជាមួយ​ប្រេង​អូ​លីវ​បន្តិច​។ កូរ​ឱ្យ​សព្វ សឹម​លាប​លើ​ស្បែក​មុខ​កន្លែង​ដែលមាន​រន្ធ​ញើស​ធំ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

៣. បំបាត់​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ស៊ុត​ជាមួយ​ទឹកឃ្មុំ​បន្តិច រួច​កូរ​ឱ្យ​សព្វ សឹម​លាប​ល្អ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ លាង​សម្អាត​ចេញ​ក្រោយ​រយៈពេល​ប្រហែល ១ ម៉ោង​។​
 
៤. ជួយ​ឱ្យ​ស្បែក​ដែល​រឹង​គ្រើម​ប្រែជា​ទន់​រលោង​
 
​លាយ​ស៊ុត​ជាមួយ​ប្រេង​អូ​លីវ រួច​លាប​ម៉ាស្សា​ល្បា​ល​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​ពិសេស​កែងដៃ ជង្គង់ កែងជើង និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែល​ងាយ​ឡើង​គ្រើម​រឹងៗ​។ លាង​សម្អាត​ចេញ​ក្រោយ​រយៈពេល ៣០ នាទី​។​
 
៥. ព្យាបាល​សក់​បែក​ចុង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជាមួយ​ប្រេងដូង​រួច​លាប​លើ​ចុង​នៃ​សក់​សម្រាប់​រយៈពេល​ប្រហែល ១ ម៉ោង​មុនពេល​ងូតទឹក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com