ជាតិ
កញ្ញា សុភា កែវ បកប្រែ​ប្រលោមលោក​បរទេស​មកជា​ភាសា​ខ្មែរ សម្រាប់​យុវវ័យ​អាន​ក្នុងអំឡុង​កូ​វីដ​-១៩
09, May 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សុភា​កែវ គឺជា​អ្នកបកប្រែ​រឿង​ប្រលោមលោក​បរទេស ជា​ភាសា​ខ្មែរ សម្រាប់​យុវវ័យ​អាច​អាន​កម្សាន្ត​ក្រោយ​ការសិក្សា​ក្នុងអំឡុងពេល​ស្នាក់​នៅផ្ទះ​។ ដោយសារ​កញ្ញា ចូលចិត្ត​អាន​សៀវភៅ​រឿង​ប្រលោមលោក បែប​ស្នេហា​យុវវ័យ​នេះហើយ ទើប​កញ្ញា​សម្រេចចិត្ត​បកប្រែ​មកជា​ភាសា​ខ្មែរ ទៅតាម​ភាគ និង​សាច់រឿង រួច​ក៏​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក  ដើម្បី​ចែករំលែក​ដល់​យុវវ័យ​សម្រាប់​ជាការ​កម្សាន្ត​។ សុភា​កែវ មិន​ទទួលបាន​ចំណូល​អ្វី​ពី​ការងារ​នេះឡើយ ប៉ុន្តែ​ដោយ​ចិត្ត​ស្រឡាញ់ និង​ការ​សំណូមពរ​ពី​ប្អូនៗ ហើយ​កញ្ញា​ក៏មាន​បំណង​ចង់​ពង្រឹងសមត្ថភាព​ខ្លួនឯង​លើ​ការបកប្រែ​នេះ​ផងដែរ​។ រឿង​ទាំងអស់ សុភា​កែវ បកប្រែ​មកពី​វេ​ប​សាយ​រឿង​ប្រលោមលោក​របស់​បរទេស​៕





© រក្សាសិទ្ធិដោយ thmeythmey.com