ឆាប់ភ័យឆាប់បាត់ ឆាប់ស្ងៀមឆាប់ស្ងាត់ ឆាប់កាត់សេចក្តី
ឆាប់ភ្លេចអាត្មា ឆាប់ថាមិនអី ឆាប់ទាំងប្រុសស្រី
ឆាប់ហីលែងដៃ។
ឆាប់ត្រាប់តាមគ្នា ឆាប់ឈប់ការពារ ឆាប់ធ្វេសយប់ថ្ងៃ
ឆាប់ជួបជប់លៀង ឆាប់ច្រៀងសម័យ ឆាប់ជិះលែងដៃ
ឆាប់ចោលវិធាន។
ឆាប់ផ្គើនបម្រាប់ ឆាប់ស្តីលែងស្តាប់ ឆាប់ចាប់បំពាន
ឆាប់ច្រួលច្របល់ ឆាប់ហល់ឆាប់ហ៊ាន ឆាប់ឆ្អែតឆាប់ឃ្លាន
ឆាប់ឈានឆាប់ឈប់។
ឆាប់បាត់ភ័យខ្លាច ឆាប់ឈានប្រសាច ឆាប់ភ្លេចរឿងទប់
ប្រយុទ្ធកូវីដ លែងដៃថ្ងៃយប់ មិត្តអើយជួយទប់
កុំទាន់លែងដៃ។
កូវីដមិនខ្សោយ បើហ៊ានបណ្តោយ ក្រែងក្រោយគ្រោះក្រៃ
រក្សាគម្លាត ថែមអនាម័យ លាងសម្អាតដៃ
ឲ្យបានត្រឹមត្រូវ។
ធ្វើទៅមិនខាត លាងដៃសម្អាត ពាំងរោគច្រើនផ្លូវ
កាន់អាលជិះសេះ មើលផ្កាឥឡូវ កូវីដយើងត្រូវ
ប្រយុទ្ធតទៀត៕