ជាតិ
​ខែប្រាំង និង​កូ​វីដ​-១៩ ធ្វើ​ឲ្យ​កាណូត​ទេសចរណ៍​នៅ​ចុង​ឃ្នៀ​ស ចត​ចោល​ត្រៀបត្រា​ពេញ​ច្រាំង​
09, May 2020 , 11:59 am        
រូបភាព
 ​សៀមរាប​៖ កាណូត​ទេសចរណ៍​តូចធំ​ជាច្រើន​គ្រឿង បាន​ចត​ចោល​ពេញ​លើ​ច្រាំង ខណៈដែល​នា​រដូវប្រាំង​ដែល​ក្ដៅ​ហួតហែង​នេះ ទឹកទន្លេ​សាប បានរួម​តូច​ជាខ្លាំង​។ គួបផ្សំ​នឹង​វិបត្តិ​កូ​វីដ​-១៩​ផង ក៏បាន​ធ្វើឱ្យ​សកម្មភាព​កាណូត​ទេសចរណ៍​ផ្អាក​ដែរ​។ ម្ចាស់​កាណូត​ខ្លះ បាន​យក​វេលា​នេះ សម្រាប់​ជួសជុល​កាណូត ត្រៀម​សម្រាប់​រដូវវស្សា​ខាងមុខ​។ តំបន់​ចុង​ឃ្នៀ​ស ដែល​ជាប់​បឹង​ទន្លេសាប មាន​ក្រុមហ៊ុន​វិនិយោគ​ស៊ូ​ជី​ញ គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ទេសចរណ៍​ទស្សនា​ភូមិ​លិច​ទឹក តែ​ក៏មាន​ប្រជាជន​មួយចំនួន​តូច ដែល​ឆ្លៀត​បើកកាណូត​ខ្នាតតូចៗ ដឹក​ភ្ញៀវ​បាន​២​ទៅ​៣​នាក់ រក​កម្រៃ​បន្ថែម​ក្រៅពី​នេសាទ ពិសេស​នា​រដូវប្រាំង ដែល​កាណូត​ធំៗ មិនអាច​ចរាចរណ៍​បាន​៕

 
​សូម​ទស្សនា ទិដ្ឋភាព​តំបន់​ចុង​ឃ្នៀ​ស និង​ទូក​កឿង​នៅ​ច្រាំងទន្លេ នា​រដូវប្រាំង​ហួតហែង​នេះ​ដូចតទៅ​៖























Tag:
 កាណូត​ទេសចរណ៍​
  ចុង​ឃ្នៀ​ស​
  ទន្លេសាប​
© រក្សាសិទ្ធិដោយ thmeythmey.com