COVID-19
អន្តរជាតិ
COVID-19៖ សិង្ហបុរីឆ្លងបន្ថែម៧៥៣នាក់ ខណៈថៃមានស្លាប់១នាក់ទៀត
× ក្រសួងសុខាភិបាលសិង្ហបុរី បានប្រកាសពីការរកឃើញករណីថ្មីនៃ COVID-19 ចំនួន៧៥៣ករណីបន្ថែមទៀតនៅថ្ងៃសៅរ៍នេះ ដែលធ្វើឲ្យចំនួនសរុបឡើងដល់២២ ៤៦០ ខណៈថៃមាន៤ករណីទៀត និងកើនអ្នកស្លាប់១នាក់។
សិង្ហបុរី បន្តនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លង COVID-19 សរុបដល់ទៅ២២ ៤៦០ករណី ក្នុងនោះមាន២០នាក់ស្លាប់ និង២ ០៤០ បានជាសះស្បើយ។ នេះបើតាមការផ្សាយរបស់ The Straits Times។
ជាមួយគ្នា ថៃ មានអ្នកជំងឺ៤នាក់បន្ថែមទៀត ដែលក្នុងនោះមានស្លាប់១ករណី។ សរុបមកដល់ពេលនេះ ថៃ កើនដល់៣ ០០៤ករណី ដោយស្លាប់៥៦នាក់ និងជាសះស្បើយចំនួន២ ៧៨៧នាក់។ សារព័ត៌មាន Thai Enquirer បានបញ្ជាក់ថា ករណីថ្មីភាគច្រើន ត្រូវបានរកឃើញនៅខេត្តភាគខាងត្បូង។
នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី ប្រទេសដែលមានករណីឆ្លងច្រើនមាន ឥណ្ឌូណេស៊ី (ជាង១៣០០០), ហ្វីលីពីន (ជាង១ម៉ឺន), ម៉ាឡេស៊ី (ជាង៦៥០០), ថៃ (ជាង៣០០០)។ វៀតណាម មីយ៉ាន់ម៉ា ព្រុយណេ និងកម្ពុជាស្ថិតក្នុងខ្ទង់រយ ខណៈទីម័រខាងកើតមាន២៤ករណី និងឡាវ ១៩ករណី។
ឥណ្ឌូណេស៊ី មានអ្នកស្លាប់៩៤៣នាក់ ហ្វីលីពីន ៦៩៦នាក់ ម៉ាឡេស៊ី១០៧នាក់ ថៃ៥៦នាក់ សិង្ហបុរី២០នាក់ មីយ៉ាន់ម៉ា៦នាក់ ព្រុយណេ១នាក់ ខណៈ វៀតណាម កម្ពុជា ឡាវ និងទីម័រខាងកើត មិនមានករណីស្លាប់ឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com