បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក សុខ ទូច៖ មហាបាតុកម្ម​របស់​សង្គ្រោះជាតិ​គ្មាន​ជោគជ័យ​
26, Oct 2013 , 9:59 pm        
រូបភាព
ដោយ:
គណបក្ស​សង្គ្រោះ​ជាតិ បាន​បិទ​បញ្ចប់​មហា​បាតុកម្ម​រយៈពេល៣យប់៣ថ្ងៃ​របស់ខ្លួន​ហើយ កាលពី​ថ្ងៃ​សុក្រ​ទី២៥តុលា​។ ប្រមុខ​គណបក្សប្រឆាំង​បាន​អះអាងថា ខ្លួន​ទទួលបាន​ជោគជ័យ​សម្បើម​ណាស់ តាមរយៈ​មហា​បាតុកម្ម​មួយ​នេះ។ យ៉ាងណាក៏ដោយ​លោក សុខ ទូច បណ្ឌិត វិ ទ្យា​សាស្ត្រ​នយោបាយ  និង​ជា​អ្នកវិភាគ​ឯករាជ្យ​មួយរូប​នៅ​កម្ពុជា បាន​អត្ថាធិប្បាយ​​ថា  មហា​បាតុកម្ម និង​នយោបាយ​ការទូត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយរយៈ​ចុ ង​ក្រោ យ នេះ គ្មាន​ចំណុច​ណាមួយ​ដែល​បញ្ជាក់ថា បានទទួល​ជោគជ័យ​នោះទេ។


សូម​តាមដាន​បទសម្ភាសន៍ រវាង​លោក រ៉េ​ន រតនៈ អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រថ្មីៗ ជាមួយ  លោក បណ្ឌិត សុខ ទូច  ដូចខាងក្រោម៖

ថ្មីៗ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​មន្ត្រី​បក្សកំពូលៗមួយចំនួន​នោះ បាន​អត្ថាធិប្បាយស្រដៀងៗគ្នា​ថា បាតុកម្ម​រយៈពេល៣យប់ ៣ថ្ងៃ​របស់ខ្លួន គឺ​ទទួលបាន​ជោគជ័យ​ធំ​ណាស់ តាមរយៈ​ភាពល្អប្រសើរ​នៃ​សន្តិសុខ​សុវត្ថិភាព ការចូលរួម​ដ៏​ច្រើន​កុះករ​ពី​សំណាក់​បាតុករ។ ចុះ​សម្រាប់​លោក​បណ្ឌិត​វិញ ថា​តើ​លោក​មើលឃើញ​យ៉ាងដូចម្ដេច​ដែរ?

លោក ​សុខ ទូច
៖ ខ្ញុំ​មើលឃើញថា ចំណុច​ជោគជ័យ​គឺ​គ្មាន​ទាល់តែសោះ! ពីមួយ​លើក​ទៅមួយ​លើក ចំនួន​បាតុករ​កាន់តែ​តិច​ទៅ​តិច​ទៅ។ មិន​មែនមាន​សន្តិសុខ និង​សុវត្ថិភាព​ក្នុងអំឡុង​បាតុកម្ម អាច​ហៅថា​ជោគជ័យ​បាន​នោះទេ។ វា​ជា​រឿង​ធម្មតា​តែប៉ុណ្ណោះ។ ប៉ុន្តែ អ្វី​ដែលជា​ជោគជ័យ​នោះ វា​គឺ​ចំណុច​សំខាន់​នៃ​ការទាមទារ​របស់ខ្លួន។ បាន​ហើយ​ឬ​នៅ ការទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នោះ ?  ការទាមទារ​តុល្យភាព​អំណាច តើ​មកដល់​ម៉ោង​នេះ​បាន​ហើយ​ឬ​នៅ? បាតុកម្ម៣យប់៣ថ្ងៃ​កន្លងមកនេះ តើ​គណបក្ស​ប្រជាជន​កម្ពុជា​បានផ្ដល់​ដំណោះស្រាយ​អោយ​ទេ? ចម្លើយ​គឺ គ្មាន​ជោគជ័យ​ចំណុច​ណាមួយ​នោះទេ។ សូមកុំ​ភូត​ប្រជាជន​ឲ្យ​សោះ! ។

ថ្មីៗ៖ ចុះ​ចំណែក​នយោបាយ​ការទូត​នៅក្រៅ​ប្រទេស​របស់ លោក សម រង្ស៊ី​វិញ​នោះ ថា​តើ​លោក​យល់ឃើញថា​វា​នឹង​បាន​ទទួលបាន​ផ្លែផ្កា​ដែរឬទេ ?

លោក សុខ ទូច៖ ពាក្យ​ថា​ន​យោ​បាយ​ការទូត ឬ​នយោបាយ​ការបរទេស​នោះ អាច​ទ​ទូល​បាន​ផ្កែ​ផ្កា​វា​ទាល់តែ​ប្រទេសមួយ​មានការ​ឯកភាព​ផ្ទៃក្នុង។ ខ្ញុំ​សូមជម្រាបថា បរទេស​គេ​ចេះ​ណាស់។ បើមិនចំណេ​ញ គេ​មិន​គាំទ្រ គេ​មិន​លូកដៃ​ចូល​រឿង​របស់​អ្នកឯង​នោះទេ។ គេ​ធ្វើ​នយោបាយ​ពង្រឹង​ការទូត ដើម្បី​ផលប្រយោជន៍​របស់គេ។ បើ​គ្រាន់តែ​ដើម្បី​ខាត​ជាមួយ​អ្នកឯង គេ​មិន​ធ្វើ​នោះទេ។ ខ្ញុំ​យល់ថា គ្មាន​បាន​ផ្លែផ្កា​អ្វី​នោះទេ។

ថ្មីៗ៖ ងាក​ទៅ​មើល​ការដើរ​ដង្ហែ​ញត្តិ​ដាក់​តាម​បណ្ដា​ស្ថានទូត​បរទេស​មួយចំនួន​នៅ​ថ្ងៃ​បាតុកម្ម​វិញ។ យើង​ឃើញថាទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា ពួកគេហាក់​បាន​សម្ដែង​ក្ដីសង្ឃឹម​ប្រាប់​ក្រុមអ្នកកាសែត អំពី​ការសន្យា​​របស់​តំណាង​ស្ថានទូតនីមួយៗនោះ​ណាស់។ លោក​អាច​វិភាគ​បានទេ​ថា ញត្តិ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅនោះ នឹងត្រូវ​បាន​គេ​យកទៅ​ពិចារណា?

លោក សុខ ទូច៖  គ្រាន់តែ​បាន​ដឹកនាំ​បាតុករ​រាប់ពាន់នាក់ ដង្ហែរញត្តិ​ទៅ​ដាក់​តាម​ស្ថានទូត​នោះ វា​គ្មានអ្វី​ជា​ជោគជ័យ​នោះទេ។ អ្នកឯង​នាំគ្នា៥៥នាក់ ទៅ​ដង្ហែ​ក៏​វា​គ្មាន​អ្នកណា​គេ​ទៅធ្វើ​អ្វី​នោះដែរ។ អ្វីដែល​សំខាន់​នោះ គឺថា តើ​ញត្តិ​ដែល​ដាក់​ទៅនោះ​មាន​ប្រសិទ្ធិភាព​ដែរ​ឬទេ? អាចមាន​ដំណោះស្រាយ​ណាមួយ​ពី​ប្រទេស​ទាំងនោះ​ឬទេ? បើ​មិន​ដូច្នេះ គឺ​វា​គ្មានអ្វី​ខុសប្លែក​ពី​ការ​ហែ​កឋិន​ចូល​វត្ត​នោះទេ។ ចង់​វត្ត​យកលុយ​ទៅធ្វើ​អ្វី​ក៏​ធ្វើទៅ។ ដូច្នេះ​ជោគជ័យ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ។

ថ្មីៗ៖  តើ​លោក​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​ជំហរ​បន្ត​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ខាងមុខ​ទៀត ប្រសិនបើ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​ជាប់​គាំ​ដូច​សព្វថ្ងៃនេះ?

លោក​សុខ ទូច៖  មកដល់ពេលនេះ ខ្ញុំ​លែង​ច្បាស់​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ។ ខ្ញុំ​អាណិត​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ដែល​តែងតែ​ស្រែក​ហោ​កញ្ជ្រៀវ គាំទ្រ​សម្ដី​មេដឹកនាំ​របស់ខ្លួន ព្រោះតែ​ខ្លួន​ស្រលាញ់។ ខ្ញុំ​បាន​សួរ​គាត់ ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​អ្វី​ឲ្យ​ពិតប្រាកដ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោ​ត? លោក កឹម សុខា គាត់​ឆ្លើយថា បើ​គាត់​គ្មាន​យុទ្ធសាស្ត្រ មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នកគាំទ្រ​រាប់លាន​នាក់​នោះទេ។ គាត់​និយាយ​ភាសារ​បែប​អន​ក្ខ​រ​ភាព​ទាំងស្រុង ៕



© រក្សាសិទ្ធិដោយ thmeythmey.com