ជាតិ
គ្មាន​ការលើកលែង​ពិន័យ​ចំពោះ​អ្នក​គ្មាន​ប័ណ្ណបើកបរ ដូច​ការផ្សព្វផ្សាយ​មួយចំនួន​ឡើយ​
10, May 2020 , 7:59 pm        
រូបភាព
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ថា គ្មាន​ការលើកលែង ឬ ពន្យារពេល​ពិន័យ​លើ​ករណី​គ្មាន​ប័ណ្ណបើកបរ ដូច​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មួយចំនួន​ឡើយ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នៅ​ថ្ងៃទី ១០ ខែ ឧសភា​។​--

​ក្រោយពី​មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​បាន​បង្ហោះ​ឃ្លី​ប​សំឡេង​របស់ អគ្គស្នងការ​នគរបាល​ជាតិ​លោក នេ​ត សាវឿន  ដែលមាន​ខ្លឹមសារ​ថា « អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​លើក​ពេល​ពិន័យ ឡាន ម៉ូតូ ដែល​គ្មាន​ប័ណ្ណបើកបរ​»​។ អគ្គស្នងការ​បាន​បដិសេធ និង​បាន​បកស្រាយ​ថា ខ្លឹមសារ​នេះ​ជា​របស់ លោក នេ​ត សាវឿន ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាំងពី​ឆ្នាំ​២០១៥ ដែល​ត្រូវបាន​គណនី​YouTube ឈ្មោះ Ahgogo បាន​យកមក​បង្ហោះ​ឡើងវិញ ។ 


 គណនី Youtub ឈ្មោះ Ahgogo ដែលបានបង្ហោះឃ្លឹបរបស់លោក នេត សាវឿន កាលពីឆ្នាំ២០១៥ ឡើងវិញ។
 
​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​YouTube គឺជា​ខ្លឹមសារ​របស់លោក នេ​ត សាវឿន ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។ ការ​បង្ហោះ​ផ្សព្វផ្សាយ​ឡើងវិញ អាចធ្វើឱ្យ​ពលរដ្ឋ​មានការ​យល់ច្រឡំ​ចំពោះ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ហើយក៏​អាច មាន​ចេតនា​បង្ក​ការរាំងស្ទះ​ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច »​។ 
 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដ​ដែរ កិច្ចប្រតិបត្តិការ​ណ៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ សមត្ថកិច្ច​កំពុង រឹតបន្ដឹង​ការត្រួតពិនិត្យ និង​ផាកពិន័យ លើ​ប្រភេទ​អទិភាព​បទល្មើស ចំពោះ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត ចំនួន​៧​ចំណុច និង​រថយន្ត​ចំនួន​៩​ចំណុច ដែល​ក្នុងនោះ​មានការ​ត្រួតពិនិត្យ និង​ពិន័យ​ចំពោះ​ករណី​គ្មាន​ប័ណ្ណបើកបរ​យានយន្ត​ផងដែរ​៕ 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com