ប្រយ័ត្ន​! អាហារ​អ្វីខ្លះ​អាចធ្វើឱ្យ​ឈឺសន្លាក់​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រយ័ត្ន​! អាហារ​អ្វីខ្លះ​អាចធ្វើឱ្យ​ឈឺសន្លាក់​?
11, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្វីដែល​អ្នកទទួល​ទាន​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមបញ្ចូល​ទាំង​សន្លាក់​។​ដូច្នេះហើយ​ទើប​ការជ្រើសរើស​អាហារ​បាន​ត្រឹមត្រូវ​នឹង​ជួយ​ឱ្យ​អ្នក​
​ជៀស​ផុតពី​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​។ ថា​តើ​អាហារ​ប្រភេទ​ណាខ្លះ​ទៅ​ដែល​អាច​បង្ក​អា​ការៈឈឺ​សន្លាក់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​មិនគួរ​ទទួលទាន​ច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​ឈឺចាប់​សន្លាក់ ៖


 
១. ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​បើទោះជា​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ក៏ដោយ ក៏ប៉ុន្តែ​ផលិតផល​អាហារ​ទាំងនេះ​អាច​បង្ក​ការ​រលាក​ដល់​ជាលិកា​ទន់ៗ​នៃ​សន្លាក់​។ ដូច្នេះ​ប្រសិនបើ​សន្លាក់​របស់​អ្នក​តែង​ឈឺចាប់ រលាក និង​ឡើង​រឹង​ជាប្រចាំ​នោះ ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​សិន​។​
 
២. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើនពេក​ក៏​អាច​បង្កបញ្ហា​ឈឺសន្លាក់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស្ករ​អាច​បណ្ដាលឱ្យ​ការ​រលាក​កើតមានឡើង​។​
 
៣. អាហារ​ប្រៃ​
 
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើន​មិន​ត្រឹមតែ​ផ្ដល់​ផលប៉ះពាល់​ដល់​សុខភាព​បេះដូង​និង​សម្ពាធ​ឈាម​ប៉ុ​ណ្ណោ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​លើ​សន្លាក់​បង្ក​ការឈឺចាប់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​សូ​ដ្យូ​ម​ប្រមូលផ្ដុំ​សារធាតុ​រាវ ឬ​ជាតិ​ទឹក​ក្នុង​សន្លាក់​ដែលនាំឱ្យ​សន្លាក់​ងាយ​នឹង​ហើម ហើយ​ឈឺចាប់​។​
 
៤. អាហារ​ចៀន​បំពង​គ្រប់​ប្រភេទ​
 
​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើន​ដែល​អាច​បង្ក​ការ​រលាក​គួរឱ្យកត់សម្គាល់​។ ការ​រលាក​នេះហើយ​ដែលនាំឱ្យ​សន្លាក់​ប្រែជា​ឈឺចាប់​។​
 
៥. អាហារ​កែច្នៃ​
 
​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​គីមី ជាតិ​សូ​ដ្យូ​ម និង​ស្ករ​ខ្ពស់​ដែល​អាច​បង្ក​ការ​រលាក​ក្នុង​សន្លាក់​នាំឱ្យ​ឈឺចាប់​បាន​យ៉ាង​ងាយ​។ 
 
៦. អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ខ្ពស់​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ខ្ពស់​ច្រើនពេក​អាច​បង្ក​អតុល្យភាព​ជាមួយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក្នុង​រាងកាយ​។ ការ​លើស​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ អាច​បណ្ដាលឱ្យ​រាងកាយ​ផលិត​សារធាតុ​គីមី​បង្ក​ការ​រលាក​។ ជា​លទ្ធផល​សន្លាក់​នឹង​ឈឺចាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com