ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពងបែក​លើ​អណ្ដាត​មែន​ទេ​? មិន​ពិបាក​ដោះស្រាយ​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
11, May 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពងបែក​លើ​អណ្ដាត​អាច​បង្ក​ការឈឺចាប់​និង​ភាព​រំខាន​ជាខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​មួយចំនួន​ព្យាបាល​អាកា​រៈពង​បែក​មាត់ ឬ​លើ​អណ្ដាត​ឆាប់រហ័ស ៖

 
១. ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​ដំបៅ​ពងបែក​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​ពេលព្រឹក​និង​ល្ងាច​។ អ្នក​ក៏​អាច​លាយ​ម្សៅ Baking soda ចំនួន ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​កន្លះ​ពែង កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។​
 
៣. ទឹកអំបិល​
 
​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ជួយ​បន្ថយ​ការឈឺចាប់ រលាក និង​ទប់ស្កាត់​ការឆ្លង​មេរោគ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ២​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សិន​មុននឹង​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​
 
៤. ទឹកឃ្មុំ​
 
​គ្រាន់តែ​លាប​ទឹកឃ្មុំ​ផ្ទាល់​លើ​ពងបែក​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ ឬ​ទទួលទាន​តែ​ក្ដៅ​ឧណ្ហៗ​ជាមួយ​ទឹកឃ្មុំ​ជាការ​ស្រេច​។​
 
៥. ប្រេងដូង​
 
​លាប​ប្រេងដូង​ផ្ទាល់​លើ​ពងបែក​ដោយ​ថ្នមៗ​។ អ្នក​ក៏​អាច​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​បានដែរ​។​
 
៦. តែ​ផ្កា Chamomile
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​តែ​នេះ ឬ​ដាក់​ស្អំ​កញ្ចប់​តែ​សើម​ផ្ទាល់​លើ​ពងបែក​។​
 
៦. រមៀត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹកដោះគោ​ក្ដៅ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​ជាមួយ​ទឹកឃ្មុំ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​សឹម​លាប​ផ្ទាល់​លើ​ពងបែក​និង​លាង​សម្អាត​ចេញ​រយៈពេល ១០ ទៅ ១៥ នាទី​ក្រោយ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com