ជាតិ
រថយន្ត
រថយន្ត PEUGEOT ផលិត​អំឡុង​ឆ្នាំ​១៩៦០​ឆ្នាំ​មួយគ្រឿង ត្រូវ​ម្ចាស់​ដាក់តាំង​អួត​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥
11, May 2020 , 7:19 pm        
រូបភាព
​កំពង់ឆ្នាំង​៖ នៅ​ខេត្តកំពង់ឆ្នាំង ស្រុក​រលាប្អៀរ ឃុំ​ស្វាយជ្រុំ មាន​អ្នក​ស្នេហា​យានយន្ដ​បុរាណ​ម្នាក់ ដែលមាន​រថយន្ត​៥​គ្រឿង កង់​បី​១​គ្រឿង ម៉ូតូ​២​គ្រឿង និង​កង់​ម៉ាស៊ីន​១​គ្រឿង ដែល​សុទ្ធ​មាន​អាយុ​ច្រើន​ទៅហើយ​។ យានយន្ត​ទាំងនេះ នៅ​ស្អាត ក៏ប៉ុន្តែ​មិនអាច​ដំណើរការបាន​នោះទេ​។ ទំនង​ដូច្នេះហើយ ទើប​ម្ចាស់​យានយន្ត បាន​យក​វា​មក​ដាក់តាំង​បង្អួត​ភ្នែក​អ្នកដំណើរ​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នេះ​។

 
​ដើម្បី​ជ្រាប​បន្ថែម សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​របស់​នា​យ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖



 
 
​ពេល​ដំបូង​ឆ្នាំ​១៩៦០ ត្រូវបាន​ដំឡើង​ប្រភេទ 404 នៅ​រោងចក្រ PEUGEOT ទីក្រុង Sochaux នៅ​ប្រទេស​បារាំង ប៉ុន្តែ​បន្ទាប់មក​ត្រូវបង្កើត​រោងចក្រ​ផ្សេងៗ​នៅ​គ្រប់​ទ្វីប ជាពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី សម្រាប់​ទីផ្សារ​ទ្វី​អាស៊ី​រហូតដល់​ឆ្នាំ​១៩៨៩​។ រយៈពេល​២៩​ឆ្នាំ មាន​រថយន្ត PEUGEOT 404 ចំនួន​២ ៨៨៥ ៣៧៤ គ្រឿង​ត្រូវបាន​ផលិត​។​
 
 
​ម៉ាក​សញ្ញា​តោ ត្រូវបាន​បង្កើត​នៅ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៨១០ កាលពី​មិនទាន់មាន​រថយន្ដ​នៅឡើយ​។ ពេលនោះ ក្រុមហ៊ុន PEUGEOT ផលិត​វត្ថុ​ផ្សេងៗ​ធ្វើ​ពី​ដែក ហើយ​ចាប់ផ្ដើម​ផលិត​រថយន្ដ​នៅ​ឆ្នាំ​១៨៨៦​។ គឺជា​ក្រុមហ៊ុន​ដែល​ផលិត​រថយន្ដ​ចាស់​ជាងគេ​ក្នុង​លោក​៕
 















© រក្សាសិទ្ធិដោយ thmeythmey.com