ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រនិងព្រះមហាក្សត្រី យាងមកកម្ពុជាវិញហើយ
11, May 2020 , 4:43 pm        
រូបភាព
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល បានយាងមកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីទ្រង់ទាំងទ្វេ យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន តាមការកំណត់របស់គ្រូពេទ្យ អស់រយៈពេលជាង១ខែមក។



ថ្នាក់ដឹកនាំជាន់ខ្ពស់នានា ដែលបានអញ្ជើញទៅទទួលព្រះរាជដំណើរវិលត្រឡប់របស់ព្រះមហាក្សត្រនិងព្រះមហាក្សត្រី រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង និង សម្តេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជាដើម៕

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com