ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍ ប្រាប់​ឲ្យ​ប្រតិបត្តិ​ករ​ពង្រឹងគុណភាព​សេវាកម្ម និង​ត្រៀមខ្លួន​ទទួលភ្ញៀវ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩
12, May 2020 , 8:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ រូបភាពពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​ប្រតិបត្តិ​ទេសចរណ៍​ទាំងអស់ ត្រៀមលក្ខណៈ​ឲ្យ​ស្រេចបាច់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩​បញ្ចប់  តាមរយៈ​ការពង្រឹង​គុណភាព​សេវាកម្ម អនាម័យ និង​ផលិតផល​ទេសចរណ៍​របស់ខ្លួន​។​

 
​ក្រសួង បាន​ប្រាប់​ឲ្យ​ម្ចាស់​សណ្ឋាគារ ពិសេស​សណ្ឋាគារ​ដែល​ដំណើរការ​អាជីវកម្ម​លើសពី​១០​ឆ្នាំ យក​ពេលវេលា​នេះ​មក​ជួសជុល និង​កែលម្អ​ទីតាំង​ខ្លួន​ឡើងវិញ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការវាយតម្លៃ​លើ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ការ​ស្នាក់នៅ​។​
 
 
​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​សណ្ឋាគារ គឺ​ក្រសួងទេសចរណ៍​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​នីមួយៗ មាន​ភាពជឿជាក់​លើ​ការផ្តល់​សេវាកម្ម សម្ភារ គ្រឿង​បំពាក់ និង​ការរៀបចំ​ស​ណ្ឋា​រ​កិច្ច ឲ្យ​បានល្អ ដែល​ស្របទៅតាម​និយាម​អន្តរជាតិ​។ លក្ខខណ្ឌ​ដែល​អាច​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួលបាន​ចំណាត់ថ្នាក់​សណ្ឋាគារ ម្ចាស់​សណ្ឋាគារ​អាច​សាកល្បង​តាមរយៈ​www.cambodiatourismrating.org/kh​។​
 
​រយៈពេល​៤​សប្តាហ៍​ហើយ ដែល​កម្ពុជា​ពុំមាន​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩​។ ដ្បិតតែ​ស្ថានភាព​ហាក់​ធូរស្រាល ប៉ុន្តែ​ក្រសួងទេសចរណ៍ នៅតែ​បន្ត​អនុវត្ត​យុទ្ធនាការ​«Stay Home Today, Travel Tomorrow» ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។ 

Tag:
 សណ្ឋាគារ​
 ​សេវាកម្ម​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com