ជាតិ
Covid-19៖កម្ពុជាសល់អ្នកជំងឺតែម្នាក់​ ក្រោយបុរស​អាយុ៧៥ឆ្នាំបានសះស្បើយ​
12, May 2020 , 8:44 am        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជានៅសល់អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ ក្រោយក្រសួងប្រកាសនៅថ្ងៃទី១២ ឧសភានេះថា បុរសអាយុ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយហើយ។ ក្រសួងក៏បញ្ជាក់ថាគ្មានករណីថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានរកឃើញនោះដែរ ពោលគឺ​រយៈពេល២៩ថ្ងៃហើយ គិតមកទល់ពេលនេះ។



កម្ពុជារកឃើញអ្នកឆ្លងសរុប​១២២នាក់ និងបានជាសះស្បើយចំនួន១២១នាក់ហើយ។ អ្នកសះស្បើយទាំង១២នាក់ រួមមានជនជាតិខ្មែរចំនួន៥០នាក់, បារាំង ៤០នាក់,ម៉ាឡេស៊ី ១៣នាក់,អង់គ្លេស៥នាក់, ចិន៣នាក់,អាមេរិកាំង២នាក់,វៀតណាម៣នាក់,ឥណ្ឌូណេស៊ី ២នាក់,កាណាដា២នាក់ និងជនជាតិបែលហ្សិក១នាក់។ ដោយឡែកអ្នក​ជំងឺម្នាក់ដែលនៅសល់ គឺជាស្រ្តីអាយុ ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com