រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបុគ្គលិក និងអតិថិជន ក្នុងពេលកូវីដ-១៩ រាតត្បាត
× ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលបានទទួលសិទ្ធិផ្តាច់មុខ នាំចូល និងចែកចាយ រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក Mercedes-Benz បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺរាតត្បាតសកល កូវីដ-១៩។
លោក ជេមស៍ ហ្សឹមឃី (James ZEMKE) អគ្គនាយកក្រុមហ៊ុនដ៏ល្បីល្បាញនេះ ថាអះអាងថា ក្រុមហ៊ុន បានបើកដំណើរការជាធម្មតា អំឡុងពេលនៃវិបត្តិដែលបង្កឡើងដោយកូវីដ-១៩ ជាមួយនឹងការអនុវត្តវិធានអនាម័យយ៉ាងខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។
លោក ជេមស៍ ហ្សឹមឃី បានប្រសាសន៍ដូច្នេះ៖«ក្រុមហ៊ុន នៅតែបើកដំណើរការ ក៏ប៉ុន្តែយើងត្រួតពិនិត្យកម្តៅបុគ្គលិកមួយថ្ងៃ ពីរ ទៅបីដង។ យើងក៏ពិនិត្យកម្តៅរាល់អតិថិជនដែលអញ្ជើញមកសាលតាំងរថយន្តដ៏ទំនើបរបស់យើងដែរ។ យើងផ្តល់ម៉ាស់ជូនពួកគាត់។ យើងក៏យកចិត្តទុកដាក់ចំពោះការសម្អាត និងសម្លាប់មេរោគនៅបរិវេណក្រុមហ៊ុន ពីរ ទៅបីដង ក្នុងមួយថ្ងៃ។ សូម្បីតែរថយន្ត ក៏យើងបានសម្លាប់មេរោគផងដែរ មុនប្រគល់រថយន្តជូនទៅអតិថិជន។ យើងធ្វើដូច្នេះ ក៏ព្រោះតែចង់ផ្តល់នូវសេវាកម្មដែលមានសុវត្ថិភាពជូនអតិថិជន ទាំងអ្នកដែលគាត់អញ្ជើញមកជាវរថយន្ត ក៏ដូចជាអ្នកដែលបានយករថយន្តមកជួសជុលនៅយានយន្តរបស់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា)»។
ក្រុមហ៊ុនស្តារ អូតូ សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងអតិថិជនទាំងអស់ ទៅទស្សនារថយន្តទំនើប ប្រណិត ស្រស់ស្អាត ស៊ីវីល័យជាច្រើនម៉ូឌែល ដែលទើបតែ មកដល់សាលតាំងរថយន្តរបស់យើងខ្ញុំ។ ក្រុមហ៊ុន ស្តារ អូតូ ផ្តល់ជូនគ្រប់ជម្រើសរថយន្តសម្រាប់លោកអ្នក មានទាំងប្រភេទរថយន្តស្ព័រ(Sport), រថយន្តប្រណិតប្រភេទទាប (Sedan),រថយន្តប្រភេទខ្ពស់ (SUV) និងរថយន្តប្រណិតប្រភេទជាលក្ខណៈគ្រួសារ(VAN)ជាដើម។ ជាពិសេសនោះ ក្រុមហ៊ុន ស្តារ អូតូ ក៏មាននូវប្រភេទរថយន្តដែលសាកសម និងទំនើបប្រណីតជាទីបំផុត សម្រាប់ធុរជន និងសម្រាប់ថ្នាក់ដឹកនាំផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ក្រុមហ៊ុន ស្តារ អូតូ(ខេមបូឌា) ដែលមានទីតាំងស្ថិតនៅបណ្តោតមហាវិថី សម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 095 727 470 និងផ្នែកសេវាកម្ម 011 726 988 ៕
© រក្សាសិទ្ធិដោយ thmeythmey.com