ជាតិ
២៥ខេត្ត/រាជធានី
UNDP លើកកម្ពស់យុវជនកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន
× ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា UNDP Cambodia កំពុងលើកកម្ពស់យុវជនកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងផ្ដោតសំខាន់ទៅលើការផ្ដល់ភាពអង់អាចដល់យុវជនឲ្យក្លាយជាសហគ្រិនវ័យក្មេងទៀតផង។
តាមរយៈគម្រោងរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលផ្ដល់បច្ចេកទេសដោយសហគ្រាសសង្គម (SHE Investments) បានគាំទ្រយុវជនកម្ពុជាឲ្យមានភាពក្លាហានក្នុងការដឹកនាំ និងក្លាយជាសហគ្រិនវ័យក្មេង ដើម្បីអាចបង្កើតនិងពង្រីកការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណតម្លៃទាក់ទងនឹងជីវិត និងតម្រូវការរបស់ប្រជាជន។
ក្នុងគម្រោងនេះ ថ្មីៗ២៥ រាជធានី-ខេត្ត (ThmeyThmey25) ត្រូវបាន UNDP ជ្រើសរើសក្នុងចំណោម៥ក្រុមផ្សេងទៀត សម្រាប់ការផលិត និងផ្សព្វផ្សាយព័ត៌មានដែលជាតម្រូវការរបស់ប្រជាជន។ កញ្ញា ញឹក ស្រីល័ក្ខ ជាអ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ដែលបានសហការជាមួយគម្រោងរបស់ UNDP បានលើកឡើងដូច្នេះថា៖ «ខ្ញុំរំភើបណាស់ ដែលត្រូវបានជ្រើសរើសដោយគម្រោង Media Alternatives។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានចំណេះដឹងជាច្រើនអំពីធ្វើអាជីវកម្ម និងអភិវឌ្ឍផលិតផលថ្មីៗផ្សេងទៀត។ ហើយខ្ញុំក៏ចង់មានលទ្ធភាពដឹកនាំអាជីវកម្មឲ្យទទួលបានជោគជ័យនិងមានប្រសិទ្ធិភាពផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com