ជាតិ
គ្រូល្ខោនខោល ទិត្យ សែន កំពុងត្រូវការឈាមនិងថវិកា ដើម្បីព្យាបាលជំងឺ លោក ទិត្យ សែន គ្រូបង្ហាត់បង្រៀនល្ខោនខោល (រូបផ្ដល់ឱ្យ
× ភ្នំពេញ៖ ជាគ្រូបង្ហាត់បង្រៀនល្ខោនខោល លោក ទិត្យ សែន ដែលមានជំងឺឈាមសស៊ីឈាមក្រហម និងខ្សោយក្រលៀន កំពុងខ្វះខាតឈាម និងថវិកា ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃនេះ។ ដោយសារមិនមានប្រាក់បង់ថ្លៃមន្ទីរពេទ្យ ហើយជំងឺក៏បានធូរស្រាលខ្លះផង គ្រូល្ខោនខោលដែលមានវ័យ៥៤ឆ្នាំរូបនេះ បានសម្រេចចិត្តចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាលខ្លួននៅផ្ទះ ដោយលេបថ្នាំបន្តិចបន្ទួចតាមលទ្ធភាព។
ប្រឡូកក្នុងវិស័យសិល្បៈល្ខោនខោលតាំងពីទសវត្សរ៍ឆ្នាំ៩០ លោក ទិត្យ សែន ដែលកំពុងរស់ទីពឹងបងស្រីចំណាស់ បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដោយទឹកសម្ដីស្អកស្អាថា ៖«ខ្ញុំសុំគេមកលេបថ្នាំនៅផ្ទះ ពេលមានបញ្ហាអ្វីទើបខ្ញុំទៅវិញ។ បើខ្ញុំមានថវិកាខ្ញុំទៅរកពេទ្យដែលល្អ ព្យាបាលជំងឺខ្ញុំឱ្យឆាប់ជាហើយ តែខ្ញុំមិនមានប្រាក់ទើបខ្ញុំសុំគេមកផ្ទះវិញ។ ខ្ញុំត្រូវចំណាយប្រាក់លាងឈាមផង បង់ថ្លៃពេទ្យផង ថ្លៃថ្នាំផង ខ្ញុំលក់អស់រលីងហើយ ម៉ូតូអី។ រាល់ថ្ងៃនេះខ្ញុំចេះតែហេវហត់អស់កម្លាំង ហូបអ្វីមិនបានច្រើនទេ បើនិយាយច្រើនខ្ញុំហត់។ ខ្ញុំឈឺប្រហែលជា៦ឆ្នាំមកហើយ។
ប្រសិនបើសប្បុរសជនមានបំណងចង់ជួយលោក ទិត្យ សែន គ្រូបង្រៀនសិល្បៈល្ខោនខោល អាចទាក់ទងទៅលេខទូរសព្ទរបស់លោកផ្ទាល់ដែលមានលេខ ០១២ ៤៥ ៧៥ ៤៧៕
Tag:
ល្ខោនខោល
សិល្បៈ
ជំងឺ
ព្យាបាល
ទិត្យ សែន
© រក្សាសិទ្ធិដោយ thmeythmey.com