ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៖អ្នកណានិយាយថា ចង់ប្រើស្មាតហ្វូនដែលទំនើប ទាន់សម័យ និងលេចធ្លោ ត្រូវចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាថា ធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែប នៃការផ្លាស់ប្តូរពិភពស្មាតហ្វូននាពេលអនាគត។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើល ដោយនាំយកនូវស្មាតហ្វូន Samsung Galaxy A11 ជំនាន់ថ្មី ដែលទំនើបអស្ចារ្យ ជាមួយនឹងតម្លៃយ៉ាងពិសេស ដែលសឹងតែមិនគួរឱ្យជឿ មកលក់ជាផ្លូវការ ក្នុងប្រទេសកម្ពុជា។
អតិថិជនប្រាកដជាមិនចង់ជឿថា Samsung Galaxy A11 ដែលដាក់លក់ក្នុងតម្លៃប៉ុននេះ ហ៊ានបំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ (កាមេរ៉ាគោលទំហំ 13 MP) និងកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8 MP (ថត Selfie ច្បាស់ល្អ) កម្លាំងថ្ម 4,000 mAh (អាចកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃ), មេម៉ូរី 3 GB, អង្គផ្ទុក 32 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB) បានផងដែរ។
ក្រុមហ៊ុន សាមសុង ពិតជាគិតគូរដល់អតិថិជនរបស់ខ្លួន បានគ្រប់ជ្រុងជ្រោយ និងផ្តល់ជូននូវជម្រើសច្រើនបែបច្រើនយ៉ាង មិនឱ្យទាស់ចិត្តឡើយ។
បញ្ជាក់៖ ចាប់ពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២០នេះតទៅ អតិថិជនទាំងអស់ អាចរកជាវទូរស័ព្ទ Samsung Galaxy A11 បាននៅតាមបណ្តាហាងចែកចាយ ផលិតផល សាមសុង នានាទូទាំងប្រទេសកម្ពុជា នឹងទទួលបានកញ្ចប់កាដូពិសេសដូចជា៖
* ការបញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី
* ស៊ីមស្មាតលេខពិសេស ភ្ជាប់ជាមួយគម្រោងអ៊ីនធឺណិត Smart ធំហ្ម៎ង!
មិននិយាយលេងទេ…! ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺល្អលើសពីតម្លៃដែលលោកអ្នកនឹងស្មានមិនដល់ ដែលផលិតផលស្មាតហ្វូនដទៃគ្មាន និងមិនអាចធ្វើបានដូច សាមសុង ឡើយ។ កុំគិតច្រើន…! ឱ្យតែហ៊ាននៅបង្អង់យូរ ដឹងតែអត់បានប្រើនឹងគេហើយ…! ខ្ញុំហ៊ានធានាថា អាចនឹងដាច់ស្តុកគ្មានសល់ឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅសាកសួរដោយផ្ទាល់ តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
(អត្ថបទពាណិជ្ជកម្ម)