COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
English Premier League អាចត្រឡប់មកវិញនៅដើមខែមិថុនា
× ក្របខណ្ឌ English Premier League សង្ឃឹមខ្ពស់ក្នុងការវិលត្រឡប់ទៅកាន់ការប្រកួតវិញដើម្បីបញ្ចប់រដូវកាលរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសផ្តល់ភ្លើងបៃតងក្រោយកិច្ចប្រជុំក្លិបនៅថ្ងៃទី១១ ខែឧសភា។ គម្រោងនៃការត្រឡប់លីគកំពូលអង់គ្លេសវិញ គ្រោងចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនាតទៅ។
ខណៈក្លិបនៃលីគកីឡាបាល់ទាត់កំពូលអង់គ្លេសទាំង២០ បានជួបពិភាក្សាគ្នាជុំវិញគម្រោងត្រឡប់ទៅកាន់ការប្រកួតឡើងវិញ រដ្ឋមន្ត្រីអង់គ្លេសបានប្រកាសពីផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតប្រទេស ក្រោយឥទ្ធិពលជំងឺ COVID-19 ហាក់ថមថយវិញ។
ក្រោយកិច្ចប្រជុំ ពួកគេបានសម្រេចគ្នាថាការប្រកួតអាចនឹងចាប់ផ្តើមវិញនៅថ្ងៃទី១ ខែមិថុនា ដោយបិទទ្វារកីឡដ្ឋានដើម្បីចៀសវាងហានិភ័យនៃការជួបជុំទ្រង់ទ្រាយធំដែលនាំឲ្យមានការឆ្លងជំងឺរាតត្បាតសារជាថ្មី។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ជឿជាក់ថាការត្រឡប់ទៅរកការប្រកួតលើកញ្ចក់ទូរទស្សន៍នឹងក្លាយជាវិធីដ៏ល្អដែលផ្តល់តាមតម្រូវការជាចាំបាច់ដល់សីលធម៌ជាតិ។
យ៉ាងណាក៏ដោយ មុននឹងបន្តការប្រកួតវិញគឺត្រូវមានការពិចារណាពីវិធីចាំបាច់មួយចំនួនដែលត្រូវឯកភាពគ្នា ដូចជាការវិញចូលហ្វឹកហាត់ជាក្រុមដោយសុវត្ថិភាព និងការធ្វើតេស្តរកមេរោគ COVID-19 លើកីឡាករទាំងអស់ជាប្រចាំ។ ថ្មីៗនេះ ក្លិប Brighton បានបញ្ជាក់ថាពួកគេមានសមាជិកទីបីដែលរកឃើញថាឆ្លង COVID-19។
ក្រៅពី Premier League លីគកំពូលអេស្ប៉ាញ La Liga ក៏មានភាគរយដើម្បីត្រឡប់ទៅកាន់ការប្រកួតរបស់ពួកគេវិញដែរ ខណៈលីគកពូលអាល្លឺម៉ង់ Bundesliga នឹងចាប់ផ្តើមវិញនៅសប្តាហ៍ក្រោយ៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com