ជាតិ
វីដេអូ
​វីល្លាម សុនខ របស់​ពូ​ម៉ាប់ ក៏​ពាក់មួក​សុវត្ថិភាព​ដែរ​ពេលធ្វើ​ដំណើរ​!
13, May 2020 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ អង្គុយ​លើ​ម៉ូតូ​ពីមុខ​ពូ​ម៉ាប់ គឺ​សុនខ​ឈ្មោះ វីល្លាម​។ ក្នុង​ដំណើរ​លើផ្លូវ​ណត​ប្រ៊ី​ត ឆ្ពោះទៅកាន់​ទួល​ពង្រ  សុនខ​មួយ​ក្បាល​នេះ ក៏មាន​មួកសុវត្ថិភាព និង​សម្លៀកបំពាក់​ផងដែរ​។​

 
​បុរស​ម្ចាស់​សុនខ ដែល​ឲ្យ​អ្នកសារព័ត៌មាន​ថ្មីៗ​ហៅ​គាត់​ថា «​ពូ​ម៉ាប់​» នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ដោយសារ​មនុស្ស​ភាគច្រើន​ដឹង​ច្បាប់​តែ​បំពាន ដូច្នេះ​ខ្ញុំ​ពាក់​ឲ្យ​វា ដើម្បី​ឲ្យ​មនុស្ស​យក​គំរូ​តាម​។ សូម្បីតែ​សត្វ​វា​ក៏​ចង់​ល្អ​ដែរ យើង​ពាក់​ឲ្យ​វា វា​មិន​ហ៊ាន​រើស​ទេ​»​។ 
 
​លោក ម៉ាប់ និង​ភរិយា ដែល​កំពុងធ្វើដំណើរ​ទៅផ្ទះ​បងប្អូន​នៅ​ម្ដុំ​ទួល​ពង្រ តែងតែ​ពាក់មួក​សុវត្ថិភាព​ឲ្យ​សុនខ​របស់ខ្លួន​។ លោក ម៉ាប់ ចាប់ផ្ដើម​ពាក់មួក​សុវត្ថិភាព​ឲ្យ​វីល្លាម នៅពេល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន​រឹតបន្តឹង​។ ម្ចាស់​សុនខ​រូបនេះ យល់ថា ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ល្អ និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖ 
 





Tag:
 ចរាចរណ៍​
  សុនខ​
© រក្សាសិទ្ធិដោយ thmeythmey.com