ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! ស្បែក​ត្រង់​ក​ឡើង​ខ្មៅ​មែន​ទេ​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​កម្ចាត់​បាន​
13, May 2020 , 6:59 pm        
រូបភាព
​ស្បែក​ខ្មៅ​ត្រង់​ក​អាចជា​បញ្ហា​គួរឱ្យ​អាម៉ាស​មួយ ប៉ុន្តែ​មិន​ពិបាក​ដោះស្រាយ​ឡើយ​។ ឈប់​បារម្ភ​ទៅ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​កម្ចាត់​ស្បែក​ខ្មៅ​ត្រ​ង់ក ៖

 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ៤ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើ​ដុំ​សំឡី​ជ្រលក់​លាប​លើ​ស្បែក​ត្រ​ង់ក​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។ កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក្រោយ​អនុវត្ត​រូបមន្ត​នេះ​។​
 
២. ម្សៅ Baking Soda
 
​លាយ​ម្សៅ baking soda ជាមួយ​ទឹក​ធម្មតា​រហូត​ក្លាយជា​ល្បាយ​ខាប់​ក្រាស់​។ លាប​ល្បាយ​លើក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី ឬ​រងចាំ​រហូតដល់​ស្ងួត​ទាំងស្រុង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ត្រសក់​ស្រស់​លើក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ឬ​អ្នក​អាច​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹក​ស្រស់​ក្នុង​បរិមាណ​ស្មើគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​លាប​លើក​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com