ពីនេះ ពីនោះ
សុខភាព
របៀប​លាង​សម្អាត​ម្ហូប​បន្លែ និង​សាច់ ឲ្យ​បាត់​គីមី​
16, May 2020 , 6:59 am        
រូបភាព
​ការលាង​សាច់ និង​បន្លែ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​អ្នក​លាង​មិន​ស្អាត វា​ពិតជា​ប៉ះពាល់​ដល​សុខភាព​អ្នកជា​ខ្លាំង​នៅពេលដែល​អ្នក​យកមក​បរិភោគ ដូចនេះ​តើ​គួរតែ​លាង​ដូចម្តេច​ទើប​ស្អាត​នោះ​?​សាច់ជ្រូក​

 
​មាន​មនុស្ស​ភាគច្រើន​នៅពេលដែល​ទិញ​សាច់ជ្រូក​មក​រួច​តែងតែ​យក​វា​លាង​ទាំង​ដុំ រួច​យកទៅ​ចិត​ដើម្បី​ធ្វើ​ម្ហូប​ហើយ ប៉ុន្តែ​វិធី​នេះ​មិនអាច​សម្អាត​ឱ្យ​ស្អាត​បានឡើយ ដូចនេះ​មុននឹង​លាង​ទឹក អ្នក​គួរតែ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​លាង​អង្ករ​ចំនួន​៥​នាទី​ជាមុនសិន ទើប​យក​ទឹក​លាង​សម្អាត​វា នោះ​វា​នឹង​អាច​ជម្រះ​ឱ្យ​ស្អាត​បាន​។​
 
​ថ្លើម​
 
​នៅពេលដែល​អ្នក​លាង​ថ្លើម អ្នក​គួរតែ​ត្រាំ​វា​នៅក្នុង​ទឹក​ចំនួន​១០​នាទី​ជាមុនសិន​ទើប​លាង​នឹង​ទឹក បន្ទាប់មក​ត្រាំ​វា​កន្លះ​ម៉ោង​ទៀត​ដើម្បី​បំបាត់​ក្លិនឆ្អាប​។​
 
​ពពួក​ត្រី​
 
​ក្រោយ​ពេលដែល​អ្នក​លាង​ត្រី​រួច អ្នក​អាចដាក់​វា​ត្រាំ​ក្នុង​ទឹក​ត្រជាក់ រួច​ដាក់​ទឹកខ្មេះ​បន្តិច និង​ម្រេច នោះ​វា​នឹង​បាត់​នូវ​ក្លិនឆ្អាប​បាន ឬ​អ្នក​ក៏​អាច​យក​ទឹក​លាង​អង្ករ​ដើម្បី​លាង​ក៏បាន​ដែរ​។​
 
​ផ្សិត​
 
​នៅមុន​ពេលដែល​អ្នក​លា​ង​ផ្សិត អ្នក​អាចយ​កវា​ទៅ​ត្រាំ​ក្នុង​ទឹកអំបិល បន្ទាប់មក​ទើប​លាង នោះ​វា​នឹង​ងាយស្រួល​ក្នុងការ​លាងជម្រះ​ដី​ដែលមាន​លើ​នោះ​។​
 
​ក្តាម​
 
​នៅពេលដែល​អ្នក​លាង​ក្តាម អ្នក​គួរតែ​យក​ទឹកអំបិល​មក​លាង​សំបក​វា​ជាមុនសិន បន្ទាប់មក​ដាក់​វា​ត្រាំ​នៅក្នុង​ទឹកអំបិល ដើម្បីឱ្យ​វា​ខ្ជាក់​របស់​កង្វក់​ចេញពី​ពោះ​របស់​វា ទើប​លាង​វា​ជាមួយ​ទឹក ដោយ​ប្តូរ​ទឹក​លាង​ឱ្យបាន​ច្រើនដង​។​
 
​ផ្កា​ខាត់ណា​
 
​មុនពេល​ដែល​អ្នក​លាង អ្នក​អាច​យក​ច្រាស​ដុសធ្មេញ​មក​ដុស​ផ្នែក​ក្រៅ​របស់​វា​ជាមុនសិន ទើប​បេះ​វា​ចេញ​ជា​ស្រទាប់ រួច​ត្រាំ​ក្នុង​ទឹកអំបិល​ចំនួន​ពី​១៥​ទៅ​២០​នាទី ទើប​ប្រើ​ទឹក​កលាង​សម្អាត​វា​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com