កីឡាជាតិ
ជាតិ
លោកគ្រូ គង់ ចាន់​ធី​ណា​៖ ហាប់​គី​ដូ​មិន​ថា ឈរ អង្គុយ ឬ​ដេក មាន​ស្នៀត​ការពារ​ខ្លួន​ទាំងអស់
16, May 2020 , 7:59 am        
រូបភាព
លោក គង់ ចាន់ធីណា (អាវស)បង្ហាញស្នៀតការពារខ្លួនក្នុងកីឡាហាប់គីដូ
លោក គង់ ចាន់ធីណា (អាវស)បង្ហាញស្នៀតការពារខ្លួនក្នុងកីឡាហាប់គីដូ
ដោយ:
​កីឡា​ហាប់​គី​ដូ ជា​ក្បាច់គុន​ប្រយុទ្ធ​មួយ មាន​ដើមកំណើត​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ វា​បាន​ចូលមក​ប្រទេស​កម្ពុជា ក្នុងអំឡុង​សតវត្សរ៍​ទី​១៧​។ ក្បាច់គុន​នេះ ចម្រុះ​ដោយ​ស្នៀត​ផ្សេងៗ ដែលមាន​ភាពបត់បែន​គ្រប់​កាលៈទេសៈ ទាំង​ស្នៀត​ទាត់ ដាល់ ក្លេរ និង​លោត​ជាដើម​។

 

លោក គង់ ចាន់ឌីណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បាន​ប្រដូច​ក្បាច់គុន​ហាប់​គី​ដូ ទៅនឹង​ក្បាច់គុន​ចម្រុះ ដ្បិត​វា​ចម្រុះ​ដោយ​ស្នៀត និង​ក្បាច់គុន​ជាច្រើន​រួមបញ្ចូល​គ្នា​។ បើតាម​លោក ធី​ណា ពុំទាន់​មាន​ឯកសារ ឬ​សហព័ន្ធ​ណាមួយ កំណត់​ពី​ចំនួន​ស្នៀត​ក្នុង​ក្បាច់​នេះ​នៅឡើយ តែ​ធ្លាប់មាន​គេ​អះអាង​កន្លងមក​ថា ក្បាច់គុន​នេះ មាន​ជាង​៧០០​ស្នៀត​។​
 
 
 
​លោក គង់ ចាន់​ធី​ណា ដែលជា​គ្រូបង្វឹក​ផង​នោះបាន​បញ្ជាក់ថា ទោះបី​ហាប់​គី​ចម្រុះ​ដោយ​ស្នៀត​ផ្សេងៗ​ក៏ដោយ តែ​វា​មាន​ភាពបត់បែន​គ្រប់​កាលៈទេសៈ​។ «​ចំណុច​ពិសេស​របស់​ហាប់​គី​ដូ ជា​ក្បាច់គុន​ចម្រុះ​មួយ ដែល​ប្រកបដោយ​ភាព​ផ្លាស់ប្តូរ​គ្រប់ពេលវេលា មិន​ថា​ឈរ អង្គុយ ឬ​ដេក គឺ​វា​មាន​ស្នៀត ដើម្បី​ការពារ​ខ្លួន​ទាំងអស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក គង់ ចាន់​ធី​ណា​។​
 
​កីឡា​ហាប់​គី​ដូ​ជា​យុទ្ធ​គុន​របស់​កូរ៉េខាងត្បូង ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤០ ដោយ​លោក Choi Yong-Sool និង​លោក Seo Bok-seob​។ យុទ្ធ​គុន​នេះ បាន​ចូលមក​ប្រទេស​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​១៩៦៩ និង​បង្កើតជា​សហព័ន្ធ​នៅ​ឆ្នាំ​២០០១ ដែលមាន​លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន ជា​ប្រធាន​។ បច្ចុប្បន្ន​សហព័ន្ធ​មាន​ក្លិប​-​សមាគម​ចំនួន​៥​ជា​សមាជិក​៕  
 
 

Tag:
 ហាប់​គី​ដូ​
  គង់ ចាន់​ធី​ណា
© រក្សាសិទ្ធិដោយ thmeythmey.com