អត្ថបទពាណិជ្ជកម្ម
Million-stitch-Rose Phantom
× និទាឃរដូវបានចូលមកដល់ចក្រភពអង់គ្លេស នេះជាពេលវេលាសម្រាប់ក្តីសង្ឃឹម និងសុទិដ្ឋិនិយម ដែលយើងគ្រប់គ្នាគួរឈប់ ដើម្បីស្រង់ក្លិនក៏ក្រអូបរបស់ផ្កាកុលាប។
ក្នុងបរិវេណលំនៅដ្ឋាន របស់ Rolls-Royce ក្នុងក្រុង Goodwood នៃប្រទេស West Sussex មានប្រភេទផ្កាដ៏កម្រមួយ គឺផ្កាកូឡាបហ្វែនធុម (Phantom Rose)។
ប្រភេទផ្កានេះ ត្រូវបានបង្កាត់ពូជឡើង ដើម្បីជាប្រភពនៃការជំរុញចិត្ត ក្នុងការផលិត និងរចនារថយន្ត។ ផ្កាកូឡាបប្រភេទនេះ គឺមានតែនៅមជ្ឈមណ្ឌលសកល នៃផលិតកម្មប្រណីតរបស់ Rolls-Royce តែមួយគត់។
អ្នកបង្កាត់ពូជផ្កាកូឡាបអង់គ្លេស ឈ្មោះ Philip Harkness ដែលបានឈ្នះពានរង្វាន់ Harkness Roses បានបង្កាត់ពូជ ផ្កាកូឡាបហ្វែនធុម ជាពិសេសសម្រាប់សំណុំ Rolls-Royce Bespoke។ ក្រុមគ្រួសាររបស់គាត់ បានបង្កាត់ពូជផ្កាកុលាបតាំងពីឆ្នាំ ១៨៧៩ ដោយបង្កើតជាប្រពៃណី នៃផ្ការីកដ៏ស្រស់ស្អាត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះ Harkness ។
សព្វថ្ងៃនេះរុក្ខជាតិ និងផ្កាដែលបង្កាត់ឡើងដោយ Harkness Roses នៅតែជាចំណូលចិត្តដ៏ឋិតថេរ នៅលើឆាកអន្តរជាតិ ដោយបានឈ្នះមេដាយមាស នៅឯកម្មវិធីពិព័រណ៍ផ្កា RHS Chelsea ច្រើនជាង ២៥ ដង ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com