អត្ថបទពាណិជ្ជកម្ម
ជាមួយ​ស័ង្កសី​ស្នោរ ឬ​ Sandwich Panel ពី​ក្រុមហ៊ុន SY Industry លោកអ្នក​ចំណាយ​ប្រាក់​តិច​ហើយ​បាន​ផ្ទះ​យ៉ាង​ស្រស់ស្អាត​
15, May 2020 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទេស​កម្ពុជា បាន និង​កំពុងតែ​អភិវឌ្ឍន៍​ឥតឈប់ឈរ ក្នុងនោះ​វិស័យ​សំណង់ ការកសាង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា ក៏ត្រូវ​បានធ្វើ​ឡើង យ៉ាង​សស្រាក់សស្រាំ​ដែរ ជាពិសេស​នោះ គឺ​ការសាងសង់​គេហដ្ឋាន ក៏​តម្រូវការ​ច្រើន​ដែរ​។ ដូច្នេះ​តម្រូវការ​សម្ភារ​សំណង់​ដែល​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ ក៏មាន​កាន់តែច្រើន​ផងដែរ​។
 
​ក្រុមហ៊ុន SY Industry គឺជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សម្ភារ​សំណង់ តាម​ស្តង់ដារ​គុណភាព ISO 9001-2015 មកពី​ប្រទេស​កូរ៉េ​។ ជាមួយនឹង​ការនាំ​ចូល​វត្ថុធាតុដើម​ពី​បរទេស យកមក​កែច្នៃ​ជា​សម្ភារ​សំណង់​ផ្សេងៗ ដូច​ជាការ​ជ្រលក់​ពណ៌​ស័ង្កសី ការធ្វើ​ស័ង្កសី​ស្នោរ ស័ង្កសី​អេ​ប៉ុង ទ្វារ​ការពារ​ភ្លើង ប​ង្អូ​ច PVC ផ្ទះ​រី​សត​លំហែ ផ្ទះ​កុងតឺន័រ និង​មាន​សម្ភារ​សំណង់​ជាច្រើន​ប្រភេទ​ទៀត បាន​ក្លាយជា​ផ្នែក​មួយ ក្នុងការ​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ដែរ​។​


 
​វត្តមាន​របស់​ក្រុមហ៊ុន SY Industry ជា​បុត្រ​សម្ព​ន្ធ័​របស់​ក្រុមហ៊ុនមេ SY Group នៅ​កូរ៉េខាងត្បូង ក្នុងប្រទេស​កម្ពុជា​នេះ បានផ្ដល់​បទពិសោធន៍​ការរស់នៅ​ថ្មី​មួយ ដែលមាន​ផាសុកភាព​ជូន​ប្រជាជន​កម្ពុជា​។ ក្រុមហ៊ុន​មួយ​នេះ បាន​នាំយក​ការសាងសង់​ផ្ទះ ពី​​ Sandwich Panel ឬ​ស័ង្កសី​ស្នោរ ដែល​អាច​ដេ​គ័​របា​ន ដូច​ផ្ទះ​ដែល​សាង់សង់​ពី​ស៊ីម៉ងត៍​ដែរ​។ ការសាងសង់​ផ្ទះ​ជាមួយ​ Sandwich Panel ឬ​ស័ង្កសី​ស្នោរ​នេះ គឺ​ធ្វើ​ឲ្យ​លោក​ចំណាយ​ពេលវេលា​, សម្ភារ និង​ថវិកា​កាន់តែ​តិច​។ លើសពីនេះ​វា​ក៏​ជួយ ការពារ​សំឡេង និង​កម្តៅ​បាន​យ៉ាង​ល្អ សន្សំសំចៃ​អគ្គិសនី ជាប់​ធន់ និង​ទាន់សម័យ​។ នៅពេលដែល​យើង​ចង់​រុះរើ ក៏​មិន​ធ្វើ​ឲ្យ​ផ្ទះ​ខាត​ទាំងស្រុង​នោះដែរ​។​
 
​មក​មើល​ផ្ទះ​ស្អាតៗ ដែល​សាងសង់​ពី​ស័ង្កសី​ស្នោរ ឬ​ Sandwich Panel ដែល​កំពុងតែ​ពេញនិយម​របស់​ក្រុមហ៊ុន SY Industry ទាំងអស់គ្នា​៖
 
 




























 

© រក្សាសិទ្ធិដោយ thmeythmey.com