បើសិន​ជាមាន​អាកា​រៈទាំង​នេះ អ្នក​កំពុង​តែមាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ហើយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បើសិន​ជាមាន​អាកា​រៈទាំង​នេះ អ្នក​កំពុង​តែមាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ហើយ​
16, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រួស​ក្នុង​តម្រងនោម​គឺជា​ដុំ​ដែល​រឹង​កើតចេញពី​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ ហើយ​អាច​បង្ក​ជា​អា​ការៈឈឺចាប់​ខ្លាំង​បើសិនជា​វា​ធ្វើ​ឲ្យ​ស្ទះ​នៅ​កន្លែង​ណាមួយ​នៃ​ផ្លូវទឹក​ម៉ូ​ត្រ និង​ពិបាក​ជ្រុះ​មក​ខាងក្រៅ​។​ខាងក្រោម​នេះ​គឺជា​អាកា​រៈញឹក​ញាប់​នៃ​ការ​កើតជា​គ្រួស​ក្នុង​តម្រងនោម​៖



  • ​ឈឺចាប់​ខ្លាំង​នៅ​ខ្នង​មួយ​ចំហៀង នៅ​ជុំវិញ​ចង្កេះ ដែល​វា​អាច​ឈឺ​ចាក់​ទៅ​គ្រលាន​។ ការឈឺចាប់​អាច​ស្រាកស្រាន្ត​ទៅវិញ​ប៉ុន្តែ​វា​នឹង​កើតឡើង​ម្តងទៀត​។​
  • ​មិនមាន​ផាសុកភាព​ក្នុង​ខ្លួន និង​ត្រូវការ​នៅ​មិន​ស្ងៀម​
  • ​ចង្អោ និង​ក្អួត​
  • ​មាន​ឈាម​ក្នុង​ទឹកនោម​
  • ​មាន​អារម្មណ៍​ថា​ត្រូវការ​ទៅ​នោម​ជា​ញឹកញាប់ ឬ​ឈឺចាប់ ឬ​ក្រហាយៗ​ខណៈពេល​កំពុងតែ​នោម​
  • ​ក្តៅខ្លួន និង​គ្រុន ដែល​វា​អាចជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ និង​ត្រូវ​ការជួប​ពេទ្យ​ដើម្បី​ព្យាបាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com